ព័ត៌មានអន្តរជាតិ

រុស្សី និងសហរដ្ឋអាមេរិក កំពុងពិភាក្សាក្នុងការដោះដូរ អ្នកទោសថ្មីៗបន្ថែមទៀត

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT បានរាយការណ៍កាលពីថ្ងៃអង្គារដោយដកស្រង់សម្តីមន្ត្រី នៃប្រទេសទាំងពីរថា ទាំងរុស្ស៊ី និងសហរដ្ឋអាមេរិកកំពុងពិភាក្សាគ្នាអំពីលទ្ធភាព នៃការដោះដូរអ្នកទោសថ្មីៗ។

ការដោះដូរអ្នកទោសដែលចុងក្រោយបំផុតដែលបានធ្វើឡើងនៅក្នុងខែមេសា គឺជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីអាមេរិក Donald Trump ក្នុងការធ្វើឱ្យទំនាក់ទំនងមានស្ថិរភាពជាមួយរុស្ស៊ី បន្ទាប់ពីមានការប៉ះទង្គិចផ្នែកការទូតជាច្រើនឆ្នាំ។
លោកKirill Dmitriev ជំនួយការ របស់ប្រធានាធិបតី រុស្ស៊ីលោក Vladimir Putin បានប្រាប់ក្រុមអ្នកកាសែតថា ការរំពឹងទុកនៃការផ្លាស់ប្តូរមួយផ្សេងទៀត ត្រូវបានលើកឡើងក្នុងអំឡុងពេលដំណើរទស្សនកិច្ច របស់គាត់ទៅកាន់ទីក្រុងវ៉ាស៊ីនតោននៅចុងខែតុលា។

លោក Dmitriev បានប្រាប់អ្នកសារព័ត៌មានក្នុងបទសម្ភាសតាមទូរស័ព្ទថា៖ខ្ញុំបានជួបមន្ត្រីអាមេរិកមួយចំនួន និងសមាជិកនៃក្រុម Trump លើបញ្ហាមួយចំនួនដែលមានលក្ខណៈមនុស្សធម៌ ដូចជាការផ្លាស់ប្តូរអ្នកទោសដែលភាគីអាមេរិកកំពុងដំណើរការ។

គួរឲ្យដឹងដែឬថាមន្ត្រីអាមេរិកបានបញ្ជាក់ថា លោក Dmitriev បានពិភាក្សាអំពីគំនិតនេះជាមួយបេសកជនពិសេស Steve Witkoff និងសមាជិកដទៃទៀតនៃរដ្ឋបាល Trump ប៉ុន្តែមិនមានកិច្ចព្រមព្រៀងណាមួយត្រូវបានចុះហត្ថលេខា ហើយក៏គ្មានឈ្មោះត្រូវបានគេកំណត់អត្តសញ្ញាណជាសាធារណៈនៅឡើយដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top