ព័ត៌មានអន្តរជាតិ

មេដឹកនាំអាល្លឺម៉ង់ អះអាងថា បានត្រៀម នឹងបញ្ចូនសព្វាវុធវាយប្រហារ ចំងាយឆ្ងាយៗ ទៅឲ្យអ៊ុយក្រែន

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បាននិយាយកាលពីថ្ងៃពុធថា ប្រទេសអាល្លឺម៉ង់ កំពុងធ្វើការយ៉ាងសកម្ម ក្នុងការផ្តល់ឱ្យកងទ័ពអ៊ុយក្រែន នូវប្រព័ន្ធអាវុធរយៈចម្ងាយឆ្ងាយ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមមួយជា មួយនាយករដ្ឋមន្ត្រីស៊ុយអែត Ulf Kristersson នៅទីក្រុងប៊ែរឡាំង លោកស្រី Merz បាននិយាយថា អាល្លឺម៉ង់ និងអ៊ុយក្រែន បច្ចុប្បន្នកំពុងជំរុញ គម្រោងនានាទាក់ទងនឹង សព្វាវុធដែលអាចវាយ ប្រហារក្នុងរយៈចម្ងាយឆ្ងាយ ។

លោកបានមានប្រសាសន៍ទៀតថា ៖យើងកំពុងធ្វើអ្វីគ្រប់យ៉ាងដែល យើងអាចធ្វើបានដើម្បីបំពាក់ឱ្យកងទ័ពអ៊ុយក្រែន ជាមួយនឹងប្រព័ន្ធអាវុធដែលមានជួរចាំបាច់ ដោយបដិសេធមិនផ្តល់ព័ត៌មានលម្អិត បន្ថែមសម្រាប់ហេតុផល យុទ្ធសាស្ត្រនោះឡើយ។

គួរឲ្យដឹងដែឬថាការប្រកាសនេះ បានធ្វើឡើងនៅពេល ដែលលោក Merz និងលោក Kristersson បានរំលឹកឡើងវិញនូវ ការប្តេជ្ញាចិត្ត របស់ពួកគេក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការទ្វេភាគីលើសន្តិសុខ និងការពារជាតិ៕

ប្រែសម្រួល៖ស៊ុនលី

To Top