អាល្លឺម៉ង់ កំពុងរៀបចំអាវុធរយៈចម្ងាយឆ្ងាយ សម្រាប់អ៊ុយក្រែន
ប៊ែរឡាំង៖ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានឧ្យដឹងថា អាល្លឺម៉ង់កំពុងធ្វើការយ៉ាងសកម្ម ដើម្បីផ្តល់ជូនកងទ័ពអ៊ុយក្រែន នូវប្រព័ន្ធអាវុធរយៈចម្ងាយឆ្ងាយ ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជា មួយនាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson នៅទីក្រុងប៊ែរឡាំង លោក Merz បានឧ្យដឹងថា អាល្លឺម៉ង់ និងអ៊ុយក្រែន កំពុងជំរុញគម្រោងទាក់ទងនឹង “ការបាញ់ប្រហាររយៈចម្ងាយឆ្ងាយ”។
លោកបានលេីកឡេីងថា “យើងកំពុង ធ្វើអ្វីគ្រប់យ៉ាង ដែលយើងអាចធ្វើបាន ដើម្បីបំពាក់កងទ័ពអ៊ុយក្រែនជាមួយ នឹងប្រព័ន្ធអាវុធដែលមានចម្ងាយចាំបាច់” ដោយបដិសេធមិនផ្តល់ព័ត៌មាន លម្អិតបន្ថែម សម្រាប់ហេតុផលយុទ្ធសាស្ត្រ។
ការប្រកាសនេះបានកើតឡើង នៅពេលដែលលោក Merz និងលោក Kristersson បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត របស់ពួកគេក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការ ទ្វេភាគីលើសន្តិសុខ និងការពារជាតិ៕
