ព័ត៌មានអន្តរជាតិ

មន្ត្រីការទូតចិននិងជប៉ុន ធ្វើកិច្ចពិគ្រោះពិភាក្សា នៅក្រុងប៉េកាំង

ខណៈពេលឆ្លើយសំណួររបស់អ្នកសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៃក្រសួងការបរទេសចិនដែលបើកធ្វើនៅថ្ងៃទី ១៨ ខែវិច្ឆិកា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងថា នៅព្រឹកថ្ងៃនេះ លោក Liu Jinsong អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការអាស៊ី នៃក្រសួងការបរទេសចិន និងលោក Masaaki Kanai អគ្គនាយក នៃអគ្គនាយកដ្ឋានអាស៊ី និងអូសេអានី នៃក្រសួងការបរទេសជប៉ុន បានធ្វើកិច្ចពិគ្រោះពិភាក្សានៅក្រុងប៉េកាំង ។ ក្នុងកិច្ចពិគ្រោះពិភាក្សា ប្រទេសចិនបានលើកឡើងការតវ៉ាយ៉ាងម៉ឺងមាត់ ចំពោះជប៉ុន ជាថ្មីម្តងទៀតអំពីពាក្យសម្តីខុសឆ្គង របស់លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុន ដោយសង្កត់ធ្ងន់ថា ពាក្យសម្តីខុសឆ្គងរបស់លោកស្រី Sanae Takaichi បានលើ្មសយ៉ាងធ្ងន់ធ្ងរ ដល់ច្បាប់អន្តរជាតិនិងក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ព្រមទាំងបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដល់សណ្តាប់ធ្នាប់អន្តរជាតិ ក្រោយពីសង្គ្រាម លោកលើកទីពីរ ល្មើសយ៉ាងធ្ងន់ធ្ងរនឹងគោលការណ៍ចិនមួយ និងស្មារតីនៃឯកសារនយោបាយទាំង៤ រវាងចិននិងជប៉ុន បង្កការបានប៉ះពាល់ពីឫសគល់ចំពោះមូលដ្ឋាននៃនយោបាយនៃទំនាក់ទំនងរវាងចិននិងជប៉ុន ដែលមានចរិតនិងឥទ្ធិពលដ៏អាក្រក់ ធ្វើឱ្យប្រជាជនចិនមានការខឹងសម្បានិងថ្កោលទោសជាទូទៅ ។ ប្រទេសចិនដាស់តឿនជប៉ុនឱ្យលុបចោលពាក្យសម្តីខុសឆ្គង បញ្ឈប់ការបង្ករឿង ក្នុងបញ្ហាពាក់ព័ន្ធដល់ប្រទេសចិន និងកែតម្រូវកំហុសរបស់ខ្លួនតាមរយៈសកម្មភាពជាក់ស្តែង ដើម្បីគាំពារមូលដ្ឋាន នៃនយោបាយនៃទំនាក់ទំនង រវាងចិននិងជប៉ុន ៕

To Top