ហេតុអ្វីបានជាលោកXi Jinping និយាយថា “យើងចាំបាច់ត្រូវ តែនិយាយពីទស្សនៈអភិវឌ្ឍន៍ថ្មី
ទស្សនៈអភិវឌ្ឍន៍ ដឹកនាំសកម្មភាពអភិវឌ្ឍន៍ និងកំណត់ពីភាពជោគជ័យ ឬបរាជ័យក្នុងការអភិវឌ្ឍ ។ លោកXi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានគូសបញ្ជាក់ថា “យើងចាំបាច់ត្រូវតែនិយាយពីទស្សនៈអភិវឌ្ឍន៍ថ្មី ខណៈដែលយើងនិយាយពីការអភិវឌ្ឍប្រកប ដោយគុណភាពខ្ពស់ “។
កាលពីដប់ឆ្នាំមុន នៅក្នុងកិច្ចប្រជុំប្រជុំពេញអង្គលើកទី៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី ១៨ លោក Xi Jinping បានលើកឡើងពីទស្សនៈអភិវឌ្ឍន៍ថ្មី ប្រកបដោយនវានុវត្តន៍ ការសម្របសម្រួល ភាពបៃតង ការបើកចំហ និងចែករំលែក។
លោកបានទាមទារឱ្យផ្តោត លើការលើកកម្ពស់គុណភាព និងប្រសិទ្ធភាព ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និងភាពរឹងមាំ។
