BYD ចាប់ផ្តើមប្រតិបត្តិការលក់ របស់ខ្លួននៅក្នុងទីផ្សារប្រទេសអ៊ីស្រាអែល
បរទេស ៖ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារចិនស៊ិនហួបានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តរបស់ចិន BYD កាលពីថ្ងៃព្រហស្បតិ៍បានចាប់ផ្តើម ការលក់រថយន្តអគ្គិសនីស៊េរីថ្មីនៅក្នុងប្រទេសអ៊ីស្រាអែល នេះបើយោងតាមក្រុមហ៊ុនចែកចាយផ្លូវការរបស់អ៊ីស្រាអែល Shlomo Motors បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយ។
រថយន្តប្រភេទSUV គឺBYD Atto 2 ដែលគេស្គាល់ថាជា Yuan Up មានការសាកថ្មលឿនពី៣០ទៅ៨០ភាគរយក្នុងរយៈពេល១៩នាទី និងបង្កើនល្បឿនពី០ទៅ ២០០គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងពេល ៧,៩វិនាទីប៉ុណ្ណោះ។
BYD បានចូលទីផ្សារអ៊ីស្រាអែលនៅចុងឆ្នាំ២០២២ ហើយបច្ចុប្បន្នក៏ផ្តល់ជូននូវម៉ូដែល Atto 3, Dolphin, Seal, Sealion និង Tang នៅក្នុងប្រទេស រួមជាមួយនឹងម៉ូដែល plug-in hybrid (PHEV) ចំនួនម៉ូដេលផងដែរ។
យោងតាមទិន្នន័យដែលចេញផ្សាយ ដោយសមាគមអ្នកនាំចូលរថយន្តអ៊ីស្រាអែលបានឱ្យដឹងថា BYD បាននាំមុខការលក់រថយន្តអគ្គិសនី នៅក្នុងប្រទេសអ៊ីស្រាអែលក្នុងរយៈពេល១០ខែដំបូង ជាមួយនឹងចំនួន៧៨២៥គ្រឿងហើយឈរជើងបន្ទាប់ធំបំផុតទី២នោះគឺChery របស់ប្រទេសចិនដែលមាន៦៣៤៩គ្រឿង។
គួរឲ្យដឹងដែរថា ចំណែកនៃម៉ាកយីហោ របស់ចិនបានឈានដល់ ៨២,១ភាគរយ នៃការលក់រថយន្តអគ្គិសនីទាំងអស់ ក្នុងប្រទេសអ៊ីស្រាអែលក្នុងរយៈពេលដូចគ្នា ដែលសរុបមានចំនួន៤៣១៧៧គ្រឿង៕
ប្រែសម្រួល៖ស៊ុនលី
