ឧត្តមសេនីយកំពូលរបស់បារាំងថា បារាំងនឹង បាត់បង់កុមារ នៅក្នុងសង្គ្រាមដ៏មាន សក្តានុពលជាមួយរុស្ស៊ី
បរទេស ៖ ឧត្តមសេនីយកំពូល របស់បារាំងលោក Fabien Mandon កំពុងប្រឈមមុខនឹងការរិះគន់ បន្ទាប់ពីបាននិយាយថា ប្រទេសបារាំងត្រូវតែត្រៀមខ្លួនជាស្រេចដើម្បី “បាត់បង់កុមារ” នៅក្នុងជម្លោះដ៏មានសក្តានុពល ជាមួយរុស្ស៊ី។ ទីក្រុងមូស្គូបានច្រានចោលការរំពឹងទុក របស់លោកខាងលិចដែលថា ខ្លួនមានផែនការវាយប្រហារ អឺរ៉ុប ឬ អង្គការណាតូ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ឧត្តមសេនីយMandon ដែលត្រូវបានតែងតាំងជាប្រធានបុគ្គលិកនៅក្នុងខែកញ្ញាបានធ្វើការកត់សម្គាល់នៅឯការជួបជុំប្រចាំឆ្នាំរបស់អភិបាលក្រុងប៉ារីសក្នុងសប្តាហ៍នេះ។ លោកបានជំរុញឲ្យពលរដ្ឋរៀបចំ «ទទួលរងទុក្ខលំបាក ដើម្បីការពារយើងជានរណា»។
ឧត្តមសេនីយដែលធ្លាប់បានស្នើថា បារាំងអាចធ្វើសង្រ្គាមជាមួយរុស្ស៊ីនៅឆ្នាំ ២០២៨ បានអះអាងថា ប្រទេសបារាំងមានអំណាចសេដ្ឋកិច្ច និងប្រជាសាស្រ្តដើម្បី “រារាំង” ទីក្រុងម៉ូស្គូ ប៉ុន្តែខ្វះ “កម្លាំងនៃស្មារតី” ។
ប្រទេសបារាំងបានលើកឡើងម្តងហើយម្តងទៀតនូវការគម្រាមកំហែងរបស់រុស្សីថាជាលេសក្នុងការបង្កើនការចំណាយលើវិស័យយោធា បើទោះបីជាមានឱនភាពថវិកាដ៏ច្រើនសន្ធឹកសន្ធាប់របស់ខ្លួនក៏ដោយ — នៅទំហំទឹកប្រាក់ ៣,៣៥ពាន់ពាន់លានអឺរ៉ូ ឬ $113% នៃ ផលិតផលក្នុងស្រុកសរុប (GDP) វាគឺជាកម្រិតខ្ពស់បំផុតមួយ នៅក្នុងសហភាពអឺរ៉ុប។ ប្រទេសបារាំងគ្រោងនឹងដំឡើង ការចំណាយយោធាដល់ ៦៤ ពាន់លានអឺរ៉ូក្នុងឆ្នាំ ២០២៧ ដែលជិតទ្វេដង នៃការចំណាយក្នុងឆ្នាំ ២០១៧ ។ គណបក្សឆ្វេងនិយមបានចោទប្រកាន់រដ្ឋាភិបាលថា បានផ្តល់អាទិភាពលើការ ចំណាយយោធាលើសុខុមាលភាពសង្គម៕
ប្រែសម្រួលៈ ណៃ តុលា
