ព័ត៌មានអន្តរជាតិ

‎លិចទូកទេសចរណ៍ ពេលធ្វើដំណើរទៅកាន់កោះឡាន ប្រទេសថៃ បាត់ខ្លួនភ្ញៀវទេសចរ ៩នាក់‎‎‎

បរទេស÷ ទូកទេសចរណ៍លិច នៅតាមផ្លូវទៅកាន់កោះឡាន ភ្ញៀវទេសចរ ៩នាក់បាត់ខ្លួន អាជ្ញាធរកំពុងស្វែងរកជាបន្ទាន់ ។ នេះបើតាមការចុះផ្សាយ របស់សារព័ត៌មាន Khaosod English ។

‎Khaosod បានផ្សាយថា នៅម៉ោង ៤:១៤ រសៀល ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ មជ្ឈមណ្ឌលបញ្ជាការសម្រាប់ការថែរក្សាផលប្រយោជន៍ជាតិនៅសមុទ្រ តំបន់ទី១ ខេត្តឈុនបុរី បានទទួលរបាយការណ៍ថា ទូកទេសចរណ៍មួយគ្រឿងបានលិច។ មានអ្នកដំណើរ ១៣នាក់ ដោយមានមនុស្ស ៩នាក់បាត់ខ្លួននៅក្នុងទឹក ដែលជោគវាសនា របស់ពួកគេមិនទាន់ដឹងនៅឡើយ។

‎ទូកបានលិចតាមបណ្តោយផ្លូវ រវាងកោះឡាន និងឆ្នេរម៉ានវិឆៃ។ ដំបូងឡើយ អាជ្ញាធរបានរកឃើញមនុស្សតែ ៤នាក់ប៉ុណ្ណោះ។ មន្ត្រីជួយសង្គ្រោះកំពុងស្វែងរក ជាបន្ទាន់សម្រាប់មនុស្ស ៩នាក់ដែលនៅសល់។

‎ប្រែសម្រួល: ណៃ តុលា

To Top