ព័ត៌មានអន្តរជាតិ

ការស្ទង់មតិរបស់បណ្តាញCGTN ៖ ធ្វើ​ជា​ “អ្នកអនុវត្ត​ជាក់ស្តែង”ខាង​អភិបាល​កិច្ច​អាកាសធាតុ​សកល​

ឆ្នាំ​នេះជា​ខួបទី​១០ នៃ​ការ​​ឈាន​ដល់ ​«កិច្ចព្រមព្រៀងក្រុងប៉ារីស» ដើម្បីឆ្លើយតប​នឹងបម្រែ​បម្រួលអាកាសធាតុ​ ហើយ​ក៏ជា​ដំណាក់ កាលគន្លឹះ​សម្រាប់​បណ្តាប្រទេស​នានា ​ដាក់ចេញ​គោលដៅ ស្តីពីការរួមចំណែកជុំថ្មី ដោយម្ចាស់ការផងដែរ ដូច្នេះ ​អភិបាល​កិច្ច​អាកាសធាតុ​សកល ​បាន​ដើរដល់​ផ្លូវបំបែក ពោលគឺបើ​​មិន​ឆ្ពោះទៅមុខទេ​ ​វានឹងដើរថយ​ក្រោយ​ នោះត្រូវ​មានអ្នកអនុវត្ត​ជាក់ស្តែង ​កាន់តែ​ច្រើន​ដើរ​នាំ​មុខ ។ បណ្តាញ CGTN របស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានធ្វើការស្ទង់មតិ ចំពោះអ្នកប្រើប្រាស់បណ្តាញ អ៊ីនធឺណិត ចំនួន​៣៣០០០នាក់​​ នៃ​ប្រទេស​ចំនួន​៤៨ នៅទូទាំងពិភពលោក ដែលបង្ហាញថា ភាពបន្ទាន់​និង​រយៈពេល​យូរ​នៃ​​អភិបាល​កិច្ច​អាកាសធាតុ​សកល​ ជា​គំនិត​ឯកភាព​រួម​ជា​ទូទៅ​របស់​អ្នក​ផ្តល់​បទសម្ភាសន៍ ទស្សនៈ​និង​សមិទ្ធផល​របស់​ចិន ​ដែល​ចូល​រួម​​អភិបាល​កិច្ច​អាកាសធាតុ​សកល​ ទទួលបាន​ការ​វាយ​តម្លៃខ្ពស់ ​​យ៉ាង​ទូលំទូលាយ ​អ្នក​ផ្តល់​បទសម្ភាសន៍បាន​អំពាវនាវ​ឱ្យ​បណ្តា​ប្រទេស​នានា​ចាត់វិធានការ​ជាក់ស្តែង ពួតដៃគ្នា​ឆ្លើយតបនឹង​បម្រែបម្រួល​អាកាសធាតុ​ ។

ក្នុង​ការ​ស្ទង់មតិ ​អ្នក​ផ្តល់​បទសម្ភាសន៍ចំនួន​៩១ភាគរយ​យល់​ឃើញថា ប៉ុន្មាន​ឆ្នាំចុងក្រោយ​នេះ ហេតុ​ការណ៍​ធាតុអាកាសអាក្រក់ជ្រុលបាន​កើតឡើងជាញឹកញាប់នៅទូទាំង​ពិភពលោក ។ អ្នក​ផ្តល់​បទសម្ភាសន៍ចំនួន​៩០ភាគរយ​យល់​ឃើញថា ការ​ឆ្លើយ​តប​នឹង​បម្រែបម្រួល​អាកាសធាតុ​ ជា​កិច្ច​ការ​បន្ទាន់ សហគមន៍អន្តរជាតិត្រូវមាន​ប្រតិបតិ្តការ​ដ៍​រឹង​មាំ ដើម្បី​ឆ្លើយ​តប​នឹង​បម្រែបម្រួល​អាកាសធាតុ ។ អ្នក​ផ្តល់​បទសម្ភាសន៍ចំនួន​ ៨៥ភាគរយ​យល់​ឃើញថា ការ​បង្កើន​កិច្ច​សហប្រតិបតិ្តការ​រវាង​ប្រទេស​និង​ប្រទេស​ ជា​វិធីសាស្ត្រ​និង​មធ្យោបាយ​សម្រាប់​ធ្វើ​​អភិបាល​កិច្ច​អាកាសធាតុ​សកលឱ្យ​​កាន់តែមាន​ប្រសិទ្ធភាព ។ អ្នក​ផ្តល់​បទសម្ភាសន៍ចំនួន​៨៦,៤ភាគរយ​យល់​ឃើញថា ប្រទេស​រីក​លូតលាស់ត្រូវ​រ៉ាប់រង​ទំនួលខុសត្រូវ​ជា​​ប្រវតិ្តសាស្ត្រ​ និង​សច្ចធម៌​ចំពោះវិបតិ្ត​បម្រែបម្រួល​អាកាសធាតុ​ ដែល​បង្កើតឡើង​ដោយ​មនុស្សជាតិ ព្រមទាំង​អំពាវ​នាវ​ឱ្យ​ប្រទេសទាំង​នេះ​មាន​ចំណាត់​ការ ​​កាន់តែច្រើន​និង​អនុវត្ត​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ៕

To Top