ការស្ទង់មតិរបស់ CGTN ៖ ប្រយុទ្ធប្រឆាំងជាដាច់ខាត ចំពោះរាល់ឧបាយកល ដែលចង់ឱ្យយោធា និយមងើបឡើងវិញ
ពាក្យសម្តីបង្កហេតុ របស់នាយករដ្ឋមន្ត្រីជប៉ុន បាននាំឱ្យមានការរិះគន់ និង ថ្កោលទោស ពីសហគមន៍អន្តរជាតិ ហើយនៅពីក្រោយពាក្យសម្តី ដ៏ខុសឆ្គង គឺឧបាយកលរបស់ពួកស្តាំនិយមជ្រុលជប៉ុន ដែលចង់ឱ្យយោធា និយមងើបឡើងវិញ ប្រការនេះ បានល្មើសយ៉ាងធ្ងន់ធ្ងរ ចំពោះច្បាប់ កំណត់ដូចជារដ្ឋធម្មនុញ្ញជប៉ុន ព្រមទាំង 《ធម្មនុញ្ញអង្គការសហប្រជាជាតិ》 និង《សេចក្តីប្រកាសក្រុង Potsdam 》ជាដើម ដែលនឹងរុញច្រានប្រទេសជប៉ុន ឱ្យឈរនៅម្ខាងបដិបក្ខ ជាមួយសហគមន៍អន្តរជាតិ ។ តាមការស្ទង់មតិ របស់បណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិង ទូរទស្សន៍មជ្ឈិមចិន ចំពោះអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិតទូទាំងពិភពលោកឱ្យដឹងថា អ្នកផ្តល់បទសម្ភាសន៍ ចំនួន៨៧,១ភាគរយដាស់តឿន យ៉ាងខ្លាំង ឱ្យភាគីជប៉ុនដកពាក្យសម្តីបង្កហេតុវិញភ្លាម ហើយអំពាវនាវឱ្យប្រទេសនានា រួមសាមគ្គីគ្នាដើម្បីប្រយុទ្ធប្រឆាំង យ៉ាងដាច់ខាតជាមួយរាល់ឧបាយកល ដែលចង់ឱ្យយោធា និយមងើបឡើងវិញ ។

ក្នុងការស្ទង់មតិ អ្នកផ្តល់បទសម្ភាសន៍ ចំនួន៨៨,៣ភាគរយ បានថ្លែងថា ពាក្យសម្តីនិងទង្វើ របស់នាយករដ្ឋមន្ត្រីជប៉ុន ដែលញុះញង់ ឱ្យកើតសង្គ្រាមបានល្មើស យ៉ាងធ្ងន់ធ្ងរ នឹងរដ្ឋធម្មនុញ្ញជប៉ុន និងបំផ្លាញយ៉ាងខ្លាំងក្លា ដល់រូបភាពជាតិនិងកិត្តិនាមអន្តរជាតិ របស់ជប៉ុន ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨២,៤ភាគរយ បានលើកឡើងថា មានតែលាងជម្រះបទឧក្រិដ្ឋប្រវត្តិសាស្ត្រ ទាំងស្រុងនិងលុបចោល គំនិតយោធានិយមពី ឫសគល់ ទើបជប៉ុនអាចវិលត្រឡប់មកសហគមន៍អន្តរជាតិវិញក្នុងអត្តសញ្ញាណ ជាប្រទេសដ៏ប្រក្រតី ។ អ្នកផ្តល់បទសម្ភាសន៍ ចំនួន៨៩,៨ភាគរយបានរិះគន់ ភាគីជប៉ុន ដែលមិនអើពើពីច្បាប់និងការពិតជាក់ស្តែង នៃប្រវត្តិសាស្ត្រ បំពានយ៉ាងធ្ងន់ធ្ងរចំពោះអធិបតេយ្យភាព និងបូរណភាពដែនដីនៃប្រទេស ជិតខាង ហើយប៉ុនប៉ងធ្វើវិទ្ធង្សនាសណ្តាប់ធ្នាប់អន្តរជាតិ បន្ទាប់ពីសង្គ្រាមលោកលើកទីពីរ ។
ការស្ទង់មតិនេះបានធ្វើឡើង តាមរយៈវេទិកាជាភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់និងរុស្ស៊ី នៃបណ្តាញទូរទស្សន៍ CGTN ដែលមានអ្នកប្រើប្រាស់បណ្តាញ អ៊ីនធឺណិតសរុបចំនួន៤៥៤៩ បានចូលរួមការបោះឆ្នោតនិង បញ្ចេញមតិរបស់ខ្លួន ក្នុងរយៈពេល១២ម៉ោង ៕
