ព័ត៌មានអន្តរជាតិ

​ លោក​ ពូទីន​ បញ្ជាក់ថា​ រុស្ស៊ី​ ត្រៀមខ្លួនរួចជាស្រេច​ ដើម្បីពិភាក្សាលម្អិតអំពីផែនការសន្តិភាពអ៊ុយក្រែនថ្មី

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានឧ្យដឹងថា រុស្ស៊ី​ បានត្រៀមខ្លួនរួចជាស្រេច​ សម្រាប់ការពិភាក្សាយ៉ាងស៊ីជម្រៅ អំពីព័ត៌មានលម្អិត នៃផែនការសន្តិភាពថ្មីចំនួន ២៨ចំណុចដែលស្នើឡើង ដោយសហរដ្ឋអាមេរិកលើអ៊ុយក្រែន។

លោក​ ពូទីន បានឧ្យដឹងថា រុស្ស៊ីបានទទួលផែនការនេះ តាមរយៈបណ្តាញទំនាក់ទំនងដែលមានស្រាប់ ជាមួយរដ្ឋបាលសហរដ្ឋអាមេរិក។ វាអាចបង្កើតជាមូលដ្ឋាន នៃដំណោះស្រាយសន្តិភាពចុងក្រោយ ប៉ុន្តែអត្ថបទនេះមិនទាន់ត្រូវបានពិភាក្សា លម្អិតជាមួយរុស្ស៊ីនៅឡើយទេ។

លោក​ ពូទីន បានកត់សម្គាល់ថា មូស្គូបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ «ការចរចាសន្តិភាព និងការដោះស្រាយបញ្ហាដោយសន្តិវិធី​ ក៏ដូចជាការពិភាក្សាយ៉ាងស៊ីជម្រៅ អំពីព័ត៌មានលម្អិតទាំងអស់ នៃផែនការដែលបានស្នើឡើង»។

ការចរចារវាងរុស្ស៊ី និងអ៊ុយក្រែន​ បានជាប់គាំងចាប់តាំងពីកិច្ចប្រជុំរវាងលោក​ ពូទីន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីខែសីហា នៅរដ្ឋអាឡាស្កា សហរដ្ឋអាមេរិក ៕

To Top