ព័ត៌មានអន្តរជាតិ

‎ការព្រមានជាបន្ទាន់ ÷ ខេត្តភាគខាងត្បូង ចំនួន ១០ ក្នុងប្រទេសថៃ អាចនឹងមានការបាក់ដី និងទឹកជំនន់ភ្លាមៗ

‎បរទេស÷ ក្រសួងធនធានរ៉ែ (DMR) របស់ថៃ បានចេញការព្រមានជាបន្ទាន់សម្រាប់ខេត្តភាគខាងត្បូងចំនួន ១០ ដើម្បីត្រៀមខ្លួនសម្រាប់ការបាក់ដី និងទឹកជំនន់ភ្លាមៗ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ ដោយលើកឡើងពីភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ ដែលបានធ្វើឱ្យដីភ្នំសើមយ៉ាងខ្លាំង។

‎យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឲ្យដឹងថា យោងតាមមជ្ឈមណ្ឌលប្រតិបត្តិការ Geohazard ខ្យល់មូសុងឦសានដ៏ខ្លាំងក្លា និងសម្ពាធទាបមួយលើភាគខាងត្បូងខាងក្រោម បានបណ្តាលឱ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់។

‎ទឹកភ្លៀងក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ បានលើសពី ១០០ មីលីម៉ែត្រ ខណៈដែលទឹកភ្លៀងសរុបក្នុងរយៈពេលបីថ្ងៃ បានលើសពី ៣០០ មីលីម៉ែត្រ ដែលបណ្តាលឱ្យដីនៅលើជម្រាលភ្នំស្រូបយកទឹកយ៉ាងច្រើន និងបង្កើនហានិភ័យនៃការបាក់ដីយ៉ាងខ្លាំងក្លា។

‎ក្រសួងធនធានរ៉ែ របស់ថៃ កំពុងជំរុញឱ្យបណ្តាញរបស់ខ្លួន និងសាធារណជននៅក្នុងតំបន់ដែលមានហានិភ័យ បន្តប្រុងប្រយ័ត្នខ្ពស់៕
‎ប្រែសម្រួល: ណៃ តុលា

To Top