មេដឹកនាំប្រទេសចំនួន៤ ពិភាក្សាអំពីផែនការ ដែលស្នើឡើងដោយអាមេរិក ស្ដីពីសន្ដិភាពអ៊ុយក្រែន
គៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឧ្យដឹងថា លោកបានពិភាក្សាអំពីផែនការសន្តិភាព ដែលស្នើឡើង ដោយសហរដ្ឋអាមេរិក ក្នុងអំឡុងពេល នៃការសន្ទនាតាមទូរស័ព្ទរួមគ្នា ជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer និងអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ។
លោក ហ្សេឡិនស្គី បានសរសេរនៅលើបណ្ដាញសង្គម X ឧ្យដឹងថា អ្នកចូលរួមនៃកិច្ចពិភាក្សា បានសម្របសម្រួលជំហានបន្ទាប់របស់ពួកគេ ហើយបានឯកភាពថា ក្រុមរបស់ពួកគេនឹងធ្វើការជាមួយគ្នា។
លោក បានលេីកឡេីងថា “យើងកំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីធានាថាជំហរគោលការណ៍ត្រូវបានយកមកពិចារណា” នេះបេីយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Rustem Umerov លេខាធិការក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន បានឧ្យដឹង កាលពីថ្ងៃសុក្រថា គណៈប្រតិភូអ៊ុយក្រែន និងសហរដ្ឋអាមេរិក បានរៀបចំកិច្ចប្រជុំមួយ ដើម្បីពិភាក្សាអំពីវិធីដើម្បីសម្រេចបានសន្តិភាព នៅក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន។
លោកបានឧ្យដឹងនៅលើបណ្ដាញហ្វេសប៊ុកថា «យើងបានពិភាក្សាអំពីវិធីសាស្រ្តនានា ក្នុងការស្តារសន្តិភាពដ៏យុត្តិធម៌ឡើងវិញ លំដាប់នៃជំហានបន្ទាប់ និងទម្រង់ជាក់ស្តែងសម្រាប់ការសន្ទនាបន្ថែមទៀត” ៕
ប្រែសម្រួល ឈូក បូរ៉ា
