ព័ត៌មានអន្តរជាតិ

ក្រសួងប្រសិទ្ធភាព រដ្ឋាភិបាល សហរដ្ឋអាមេរិក ត្រូវបានរំសាយដោយស្ងាត់ស្ងៀម

បរទេស៖ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ កាលពីថ្ងៃអាទិត្យថា ក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល សហរដ្ឋអាមេរិក (DOGE) បានរំសាយស្ងាត់ៗរយៈពេលប្រាំបីខែមុន ការបញ្ចប់ដែលបានគ្រោងទុក។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានចាប់ផ្តើម ទីភ្នាក់ងារនេះ ជាមួយនឹងការផ្សព្វផ្សាយ ជាសាធារណៈភ្លាមៗ បន្ទាប់ពីបានចូលកាន់ តំណែងក្នុងខែមករា ដោយអះអាងថា វាជាកិច្ចខិតខំប្រឹង ប្រែងយ៉ាងខ្លាំងដើម្បីកាត់បន្ថយការខ្ជះខ្ជាយ និងការិយាធិបតេយ្យ របស់សហព័ន្ធ និងទាញយកមហាសេដ្ឋីបច្ចេកវិទ្យា Elon Musk សម្រាប់ប្រសិទ្ធភាពរដ្ឋាភិបាលរបស់លោក។

យ៉ាងណាក៏ដោយ ទីភ្នាក់ងារព័ត៌មាន Reuters បានសរសេរ ដោយដកស្រង់សម្តីនាយក Scott Kupor ថា ការិយាល័យគ្រប់គ្រងបុគ្គលិក សហរដ្ឋអាមេរិក (OPM) ដែលជាការិយាល័យ ធនធានមនុស្ស របស់រដ្ឋាភិបាលចាប់តាំងពីពេលនោះមក បានកាន់កាប់មុខងារ ជាច្រើនរបស់ ក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល។

នៅពេលសួរអំពីស្ថានភាពរបស់ DOGE គាត់ត្រូវបានគេរាយការណ៍ថា “វាមិនមានទៀតនោះទេ” ។ ទីភ្នាក់ងារព័ត៌មាននេះបានដកស្រង់សម្តីរបស់លោក Kupor ដែលបាននិយាយថា ទីភ្នាក់ងារនេះលែងជា “អង្គភាពមជ្ឈិម” ទៀតហើយ។

បុគ្គលិក DOGE សំខាន់ៗឥឡូវនេះ ត្រូវបានគេរាយការណ៍ថា ត្រូវបានស្រូបចូលទៅក្នុងផ្នែកផ្សេងទៀត នៃរដ្ឋាភិបាលសហរដ្ឋអាមេរិក។

រដ្ឋបាលលោក Trump មិនបានទទួលស្គាល់ដោយបើកចំហថា ទីភ្នាក់ងារនេះត្រូវបានរំសាយ នៅមុនការបញ្ចប់ការសម្រេច បានរបស់ខ្លួននៅក្នុងខែកក្កដាឆ្នាំក្រោយនោះទេ ។ Reuters បានសរសេរថា ទោះបីជាយ៉ាងណាក៏ដោយ លោកប្រធានាធិបតីបានប្តូរ ទៅសំដៅលើ DOGE តាំងពីអតីតកាលមកម្ល៉េះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top