ជនជាតិអ៊ុយក្រែនជាង ២០ម៉ឺននាក់ អាចនឹងបាត់បង់សិទ្ធិស្របច្បាប់ ក្នុងការស្នាក់នៅ សហរដ្ឋអាមេរិក
បរទេស៖ សារព័ត៌មាន រ៉យទ័របានរាយការណ៍ កាលពីថ្ងៃសៅរ៍ ដោយដកស្រង់ ទិន្នន័យផ្ទៃក្នុង របស់រដ្ឋាភិបាល សហរដ្ឋអាមេរិកថា ប្រជាជនអ៊ុយក្រែន ប្រហែល ២០ម៉ឺន នាក់ នៅក្នុងសហរដ្ឋអាមេរិក អាចបាត់បង់ឋានៈស្របច្បាប់ របស់ពួកគេដោយសារតែការបង្ក្រាបសន្តិសុខ តាមព្រំដែនរបស់ទីក្រុងវ៉ាស៊ីនតោន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា កម្មវិធីមនុស្សធម៌ សម្រាប់ជនភៀសខ្លួន អ៊ុយក្រែន ត្រូវបានចាប់ផ្តើម ដោយរដ្ឋបាលមុនរបស់សហរដ្ឋអាមេរិក ភ្លាមៗបន្ទាប់ពីការកើនឡើង នៃជម្លោះអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ហើយបានអនុញ្ញាតឱ្យមនុស្សប្រហែល ២៦០.០០០ នាក់ ចូលមកសហរដ្ឋអាមេរិក ក្នុងរយៈពេលពីរឆ្នាំដំបូង ។ ប្រធានាធិបតីអាមេរិក លោក Donald Trump បានផ្អាកដំណើរការកម្មវិធីនេះ និង ការបន្តជាថ្មី នៅដើមឆ្នាំនេះ ដែលជាផ្នែកមួយនៃការបង្កក កាន់តែទូលំទូលាយ លើកម្មវិធីមនុស្សធម៌ផ្អែកលើសញ្ជាតិជាច្រើន ដោយលើកឡើងពីកង្វល់ផ្នែកសន្តិសុខ។
កាលពីខែមីនា លោក Trump បាននិយាយថា លោកកំពុងពិចារណាដកហូតឋានៈផ្លូវច្បាប់របស់អ៊ុយក្រែនទាំងស្រុង ប៉ុន្តែនៅទីបំផុតមិនបានបញ្ចប់កម្មវិធីនោះទេ ហើយនៅខែឧសភា ដំណើរការបន្តត្រូវបានបន្ត។
ទីភ្នាក់ងារសារព័ត៌មានបានកត់ សម្គាល់ថា ទោះជាយ៉ាងណាក៏ដោយ មន្ត្រីអន្តោប្រវេសន៍ បានដំណើរការតែពាក្យស្នើ សុំចំនួន ១ ៩០០ បន្តសម្រាប់ជនជាតិ អ៊ុយក្រែន និងសញ្ជាតិផ្សេងទៀតចាប់ តាំងពីពេលនោះមក ដែលតំណាងឱ្យផ្នែកខ្លះ នៃអ្នកដែលមានស្ថានភាពផុតកំណត់ ។ ទន្ទឹមនឹងនេះ អ្នកដែលរង់ ចាំការសម្រេចចិត្ត លើការពន្យាពេលអាចត្រូវ បានឃុំខ្លួនដោយអាជ្ញាធរ អន្តោប្រវេសន៍សហព័ន្ធ នៅពេលដែលស្ថានភាព របស់ពួកគេផុតកំណត់, នេះបើតាម អតីតមន្ត្រីអន្តោប្រវេសន៍ បានប្រាប់រ៉យទ័រ៕
ប្រែសម្រួលៈ ណៃ តុលា
