ព័ត៌មានអន្តរជាតិ

កាហ្វេ Amazon ដែលជាកាហ្វេដ៏ធំបំផុត​ របស់ប្រទេសថៃ បានបិទទ្វារជាស្ថាពរ នៅក្នុងប្រទេសវៀតណាមហើយ

បរទេស៖ បន្ទាប់ពីការជ្រៀតចូល រយៈពេលប្រាំឆ្នាំ Café Amazon ដែលជាខ្សែសង្វាក់កាហ្វេដ៏ធំបំផុត របស់ប្រទេសថៃ បានឈប់ដំណើរការ នៅក្នុងប្រទេសវៀតណាម ចាប់តាំងពីសប្តាហ៍នេះ។

យោងតាមសារព័ត៌មាន VN EXPRESS របស់វៀតណាម ចេញផ្សាយកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ចូលទីផ្សារវៀតណាមក្នុងខែវិច្ឆិកា ឆ្នាំ ២០២៥ ហាង Café Amazon ពីប្រទេសថៃមានថ្ងៃចុងក្រោយ នៃប្រតិបត្តិការនៅត្រឹមថ្ងៃទី ១៨ ខែវិច្ឆិកា។

អ្នកគ្រប់គ្រងសង្វាក់មួយរូបបានបញ្ជាក់ប្រាប់ VnExpress ថា សង្វាក់ហាងបានឈប់ទទួលអតិថិជនហើយ។ យ៉ាង​ណា​មិញ ការ​ប្រកាស​ជា​ផ្លូវ​ការ​អំពី​ការ​ដក​ខ្លួន​ចេញ​ពី​ទីផ្សារ ​គឺ​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ម្ចាស់​យីហោ ​នៅ​ប្រទេស​ថៃ។

យោងតាមកំណត់ត្រាជាក់ស្តែង ហាង Café Amazon ទាំងអស់ក្នុងទីក្រុងហូជីមិញ បានដកផ្លាកសញ្ញារបស់ពួកគេ និងប្រគល់ទីតាំងវិញ ដោយទីតាំងមួយចំនួនបានប្តូរទៅអ្នកជួលថ្មី ។ នៅលើបណ្តាញអ៊ីនធឺណែត ប្រព័ន្ធឆ្លើយតបសារដោយស្វ័យប្រវត្តិនៃបណ្តាញទំនាក់ទំនងសង្គម (fanpage) របស់ម៉ាកយីហោ នៅក្នុងប្រទេសវៀតណាម ក៏បានប្រកាសថាខ្លួន “បានឈប់ដំណើរការជាផ្លូវការហើយ”។
ប្រែសម្រួលៈ ណៃ តុលា

To Top