ព័ត៌មានអន្តរជាតិ

ពាក្យសម្តីរបស់​លោកស្រី​ Sanae ​Takaichi ​​​ពាក់ព័ន្ធ​​តំបន់តៃវ៉ាន់​ ត្រូវគេ​សន្មត់​ថា ​ជាការដើរ​ថយក្រោយ ​ក្នុងប្រវត្តិសាស្ត្រ ​ដល់ពេលរំលឹក​ឡើងវិញនូវ ​“សុន្ទរកថា របស់​លោក ​Tomiichi ​Murayama ”​ហើយ​

ពេលថ្មីៗកន្លងទៅនេះ ​លោក ​Sanae ​Takaichi ​នាយករដ្ឋមន្ត្រី​ជប៉ុន បាន​បញ្ចេញ​មតិ​បង្ករហេតុ​ដែលថា​ “ប្រសិនបើ​​ចិនដីគោក​ចាត់បញ្ជូន​នាវាចម្បាំង​និងប្រើប្រាស់កម្លាំង​​អាវុធទៅ​លើតំបន់តៃវ៉ាន់​ នោះ​ប្រហែលនឹង​បង្កជា​វិបត្តិស្លាប់រស់​ នោះ ជប៉ុន​អាចអនុវត្ត​សិទិ្ធ​ស្វ័យ​ការពារ​ជា​សមូហភាព” ដែល​និយាយ​បញ្ឆិត​បញ្ឆៀង​ថា ជប៉ុន​ប្រហែលនឹង​ជ្រៀតជ្រែក​បញ្ហា​តៃវ៉ាន់ដោយ​កម្លាំង​អាវុធ ។ ​ពាក្យសម្តីដ៏​ខុសឆ្គងដែល​ល្មើសនឹងស្មារតី​នៃឯកសារ​នយោបាយ​ចំនួន​៤រវាងចិននិង​ជប៉ុនមិនត្រឹមតែ​នាំឱ្យភាគីចិន​តវ៉ាយ៉ាង​ម៉ឹងម៉ាត់និងប្រឆាំង​យ៉ាងខ្លាំង​ប៉ុណ្ណោះទេ ​ថែមទាំងក៏បាន​បណ្តាលឱ្យ​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​​ក្នុង​ប្រទេសជប៉ុន​ផងដែរ  ។

សំដៅចំពោះ​ពាក្យសម្តីខុសឆ្គង ​របស់​​លោកស្រី ​Sanae ​Takaichi ​ពាក់ព័ន្ធ​​តំបន់តៃវ៉ាន់​​ ឥស្សរជនមាន​ការយល់ដឹង​ខ្ពស់ជប៉ុន ​បាននាំគ្នា​បញ្ចេញ​ការព្រមាន ​។ ​លោក ​Takakage ​Fujita ​ប្រធាន​ក្រុមប្រឹក្សា​នៃសមាគម​បន្តវេននិង​អភិវឌ្ឍ​​សុន្ទរកថារបស់​លោក​ Tomiichi ​Murayama ​របស់ជប៉ុន​បាន​ថ្លែងនៅពេល​ផ្តល់​បទសម្ភាសន៍ថា ​ពាក្យសម្តី​របស់​លោកស្រី ​Sanae ​Takaichi ​ដែល​ពាក់ព័ន្ធនឹង​តំបន់តៃវ៉ាន់​ជា “ពាក្យសម្តី​ខុសឆ្គង​យ៉ាងខ្លាំង​និងមិន​ទទួលខុសត្រូវ​ដែល​មិនធា្លប់​មានក្នុង​ប្រវត្តិសាស្ត្រ​ជប៉ុនបន្ទាប់ពី​សង្គ្រាម​លោកលើកទីពីរ​” ។ ជប៉ុនចង់​ចាត់បញ្ជូន​កងកម្លាំង​ស្វ័យការពារ​ដោយយក​លេសថា ​“តំបន់​តៃវ៉ាន់​មានរឿង​” គឺជា​ការជ្រៀតជ្រែក​​កិច្ចការផ្ទៃក្នុងរបស់ចិន និង​​ការបង្ក​​​សង្គ្រាម​យ៉ាង​កម្រោល ​ហើយក៏ជា​ការជាន់ឈ្លី​ដោយបើកចំហ​ចំពោះស្មារតីនៃ​ “សុន្ទរកថា​របស់​លោក​ Tomiichi ​Murayama ​”ដែរ ។

កាលពីថ្ងៃ​ទី១៥ខែសីហា​ឆ្នាំ១៩៩៥ ​​ក្នុងឱកាស​ខួបទី៥០ឆ្នាំនៃ​ការការចុះចាញ់​ ដោយគ្មាន​លក្ខខណ្ឌ​របស់ជប៉ុន​ ​លោក ​Tomiichi ​Murayama ​ដែលជា​នាយករដ្ឋមន្ត្រី​ជប៉ុនកាលនោះ​បានថ្លែង​សុន្ទរកថា ​ជាផ្លូវការអំពី​បញ្ហាប្រវត្តិសាស្ត្រ​ ដោយ​ទទួលស្គាល់​និង​ពិចារណា​កំហុស​ប្រវត្តិសាស្ត្រ ​សង្គ្រាមឈ្លានពាន​និងការគ្រប់គ្រង​អាណានិគម និយម​របស់​ជប៉ុន ​ហើយសុំអភ័យ​ទោស ចំពោះ​ប្រទេសរងគ្រោះ ៕

To Top