ប្រព័ន្ធសារព័ត៌មានជប៉ុន ៖ ការដែលលោកស្រី Sanae Takaichi កាន់មុខតំណងជានាយករដ្ឋមន្ត្រីជប៉ុន ប្រហែលអាចបង្តជាវិបត្តិ ស្លាប់រស់ របស់ជប៉ុនហ្នឹងឯង
នាពេលថ្មីៗកន្លងទៅនេះ លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុន បានប្រើពាក្យសម្តីបង្កហេតុ ពាក់ព័ន្ធបញ្ហាតៃវ៉ាន់ យ៉ាងកម្រោលនៅរដ្ឋសភា ដោយបានអះអាងថា បើ “តៃវ៉ាន់មានរឿង ” ប្រហែលនឹងបង្កជា “វិបត្តិស្លាប់រស់របស់ជប៉ុន” ដែលជប៉ុនអាចអនុវត្តសិទិ្ធស្វ័យការពារ ជាសមូហភាព ព្រមទាំងនិយាយបញ្ឆិតបញ្ឆៀង អំពីលទ្ធភាពជ្រៀតជ្រែកបញ្ហាតៃវ៉ាន់ ដោយកម្លាំងអាវុធ ដែលបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ចិនយ៉ាងកម្រោល ។ ទាក់ទងនឹងរឿងនេះ ប្រព័ន្ធសារព័ត៌មានជប៉ុន ជាច្រើនបានចេញផ្សាយវិចារណាកថា ព្រមៗគ្នាដើម្បីសម្តែងការរិះគន់ ។
កាសែត « Shakai Shimpo »នៃប្រទេសជប៉ុន បានចេញផ្សាយវិចារណាកថា ថា ការប្រើប្រាស់កងស្វ័យការពារដ៏សកម្ម ហាក់បីដូចជាគោលជំហរ របស់លោកស្រី Sanae Takaichi ជាប់រៀងរហូតមក ក៏ប៉ុន្តែក្នុងនាមជានាយករដ្ឋមន្ត្រី បច្ចុប្បន្ន ការដែលលើរឿង នេះឡើងយកពិគ្រោះ យ៉ាងសាមញ្ញបែបនេះ ពិតជានឹងត្រូវ រងការរិះគន់ថា ជាទង្វើឆេវឆាវមួយ។ ហើយទង្វើនេះត្រូវបានចាត់ទុកជា ការរុញស្ថានការ ឱ្យមានភាពតានតឹង ដោយចេតនា។ ការដែលលោកស្រី Sanae Takaichi កាន់មុខតំណងជានាយករដ្ឋមន្ត្រីជប៉ុន ប្រហែលអាចបង្កទៅជាវិបត្តិស្លាប់រស់របស់ជប៉ុន ។
កាសែត « Tokyo Shimbun »បានចេញផ្សាយវិចារណាកថាក្រោមចំណងជើងថា « “ប្រទេសមានសន្តិភាព ទើបជាយុទ្ធសាស្ត្ររបស់ប្រទេសជាតិ”» ដោយបានលើកឡើងថា បើសិន ជាជប៉ុន អាចអនុវត្តសិទិ្ធស្វ័យការពារជាសមូហភាព និងកន្លងហួសដែនសកម្មភាពការពារ ព្រមទាំងក្លាយទៅជាប្រទេស ដែលមានគំរាមកំហែងយោធាដល់ប្រទេសផ្សេងទៀតតាមរយៈការលើកកម្ពស់យ៉ាងខ្លាំងក្លា នូវថវិកាការពារជាតិ រហូតដល់លះបង់ចោល “គោលការណ៍ ចំនួនបីស្តីពីការគ្មានអាវុធនុយក្លេអ៊ែរ” នោះជប៉ុនប្រហែលនឹងបាត់បង់ទំនុកចិត្ត លើឆាកអន្តរជាតិដែលខ្លួនទទួលបាន ក្រោយសង្រ្គាម លោកលើកទីពីរ ព្រមទាំងបង្កផលវិបាក ដល់ផលប្រយោជន៍របស់ប្រទេសជាតិ ៕
