អ្នកអត្ថាធិប្បាយយោធារបស់ជប៉ុន ៖ ពាក្យសម្តីដ៏ខុសឆ្គង របស់លោកស្រី Sanae Takaichi ពាក់ព័ន្ធបញ្ហាតៃ វ៉ាន់ បានល្មើសយ៉ាងធ្ងន់ធ្ងរនូវគោលបំណងចង់បានសន្តិភាព របស់ប្រជាជនជប៉ុន
ខណៈផ្តល់បទសម្ភាសន៍ ជាមួយអ្នកសារព័ត៌មាននាពេលថ្មីៗកន្លងទៅនេះ អ្នកអត្ថាធិប្បាយ យោធា របស់ជប៉ុនបានថ្លែងថា ពាក្យសម្តីដ៏ខុសឆ្គង របស់លោកស្រី Sanae Takaichi នាយករដ្ឋមន្រ្តី ពាក់ព័ន្ធបញ្ហាតៃវ៉ាន់ បានល្មើសនឹងឯកសារ នយោបាយដ៏សំខាន់រវាងជប៉ុននិងចិនផង ហើយក៏ផ្ទុយពីគោលបំណងចង់បានសន្តិភាព ដែលសង្គមជប៉ុនប្រកាន់ខ្ជាប់ក្នុងរយៈពេលជាយូរផងដែរ ។
លោកបានលើកឡើងថា ពាក្យសម្តីដ៏ខុសឆ្គង របស់លោកស្រី Sanae Takaichi ពាក់ព័ន្ធបញ្ហាតៃវ៉ាន់ បានល្មើសនឹងគោលការណ៍ជាស្នូលនៃ«សេចក្តីថ្លែងការណ៍រួម រវាងជប៉ុននិងចិន» និងសន្ធិសញ្ញាសន្តិភាពនិងមេត្រីភាព រវាងជប៉ុននិងចិន ។ លោកបានសង្កត់ធ្ងន់ថា បើសិនជាចាត់ទុកអ្វីដែលហៅថា “តៃវ៉ាន់មានរឿង” ជា “វិបត្តិស្លាប់រស់របស់ជប៉ុន” ហើយកងស្វ័យការពារអាចអនុវត្ត “សិទិ្ធស្វ័យការពារជាសមូហភាព”តាមច្បាប់មានស្រាប់ ដើម្បីធ្វើការជ្រៀតជ្រែកដោយកម្លាំងអាវុធ នោះ តាមពិតទៅ វាស្មើនឹងបញ្ចេញ“សញ្ញាធ្វើសង្គ្រាម”ទៅកាន់ប្រទេសចិន ។
លោកបានគូសបញ្ជាក់ទៀតថា ប្រជាជនជប៉ុនឱ្យតម្លៃនិងថែរក្សាសន្តិភាពជាទូទៅ ល្គឹកណាដែលប្រឈមមុខនឹងហានិភ័យនៃសង្គ្រាម “ នោះប្រជាពលរដ្ឋភាគច្រើន សុទ្ធតែនឹងប្រឆាំងយ៉ាងដាច់ខាត ។ ដូច្នេះ ទង្វើនិងពាក្យសម្តីរបស់លោកស្រី Sanae Takaichi បានល្មើសនឹងមនោសញ្ចេតនាជាទូទៅរបស់ប្រជាពលរដ្ឋជប៉ុនយ៉ាងធ្ងន់ធ្ងរ ”៕
