ព័ត៌មានអន្តរជាតិ

អាហ្វ្រិកខាងត្បូង ត្រៀមផ្ទេរសិទ្ធរៀបចំកិច្ចប្រជុំ G20 ក្នុងនាមជាប្រធានប្តូរវេន ទៅឲ្យសហរដ្ឋអាមេរិក

បរទេស៖យោងតាមការចេញផ្សាយរបស់ RT មន្ត្រីជាន់ខ្ពស់ មកពីនាយកដ្ឋានទំនាក់ទំនង អន្តរជាតិ និងសហប្រតិបត្តិការ (DIRCO) នៃទីក្រុងព្រីតូរីយ៉ា បាននិយាយថា អាហ្រ្វិកខាងត្បូង នឹងប្រគល់តំណែងប្រធាន G20 ដល់សហរដ្ឋអាមេរិក នៅក្នុងពិធីជាផ្លូវការ មួយនៅសប្តាហ៍នេះ។

ការរៀបចំនេះធ្វើឡើងបន្ទាប់ពីការសម្រេចចិត្ត ដែលមិនធ្លាប់មានពីមុនមករបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការធ្វើពហិការ កិច្ចប្រជុំកំពូល G20 ដែលធ្វើឡើងនៅទីក្រុង Johannesburg កាលពីចុងសប្តាហ៍ ។
ប្រធានាធិបតីអាមេរិកលោក Donald Trump បានបញ្ជាឱ្យមន្ត្រីក្នុងរដ្ឋបាលរបស់គាត់ មិនចូលរួមក្នុងការប្រមូលផ្តុំ ដោយលើកឡើងពី ការរំលោភ សិទ្ធិមនុស្ស ប្រឆាំងនឹងជនជាតិស្បែកសឬ Afrikaners នៅអាហ្វ្រិកខាងត្បូងទាំង ដែលរដ្ឋាភិបាលទីក្រុង Pretoria ក៏ធ្លាប់បានច្រានចោលទៅហើយ។

យោងតាមលោក Dangor ការប្រគល់នេះនឹង ទំនងជា ធ្វើឡើងនៅថ្ងៃអង្គារនេះ ពោលគឺស្ថិតនៅក្នុង នៅកម្រិតនៃមន្ត្រីជាន់ខ្ពស់ពី DIRCO ទៅកាន់ភារធារី សហរដ្ឋអាមេរិកប៉ុណ្ណោះ។

គួរឲ្យដឹងដែរថាអាហ្វ្រិកខាងត្បូង បានកាន់តំណែងជាប្រធាន G20 ប្តូរវេនចាប់តាំងពីខែធ្នូ ឆ្នាំ២០២៤ ដោយក្លាយជាប្រទេសអាហ្វ្រិកដំបូងគេ ដែលធ្វើជាប្រធាន វេទិកាអន្តររដ្ឋាភិបាល នៃរដ្ឋអធិបតេយ្យចំនួន ១៩បូករួមទាំងសហភាពអឺរ៉ុប និងសហភាពអាហ្វ្រិកផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top