មេដឹកនាំចិនលោក Xi លើកឡើងថា ចិនអាមេរិក គួរបន្តរឹងបន្តឹងចំណង ទំនាក់ទំនងឆ្ពោះ ទៅមុខជាមួយគ្នា
បរទេស ៖ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារចិន ស៊ិនហួចេញនៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីចិន លោក Xi Jinping បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសចិន និងសហរដ្ឋអាមេរិក គួរតែរក្សាសន្ទុះនៃទំនាក់ទំនង ហើយបន្តដំណើរទៅមុខ ក្នុងទិសដៅ ដ៏ត្រឹមត្រូវជាមួយគ្នា ដោយផ្អែកលើសមភាព ការគោរព និងផលប្រយោជន៍ទៅវិញ ទៅមក។

លោក Xi បានធ្វើការកត់សម្គាល់នេះ ខណៈពេលដែលបានសន្ទនា ជាមួយប្រធានាធិបតីអាមេរិក Donald Trump តាមទូរស័ព្ទសាជាថ្មីម្តងទៀត ។ លោក Xi បានកត់សម្គាល់ថាលោក និងលោក Trump បានជួបប្រជុំគ្នាដោយជោគជ័យ នៅទីក្រុង Busan កាលពីខែមុន ហើយឈានដល់ការយោគយល់ គ្នាសំខាន់ៗជាច្រើនបន្តទៀត។
មេដឹកនាំទាំងពីរត្រូវបានគេមើលឃើញថាបានធ្វើការស្តារឡើងវិញនូវដំណើររបស់មហាយក្សចិន-អាមេរិក។ លោកបានមានប្រសាសន៍ថា ទំនាក់ទំនង និងផ្តល់សន្ទុះបន្ថែមទៀតសម្រាប់វាដើម្បីឆ្ពោះទៅមុខជាលំដាប់ ដូច្នេះការផ្ញើសារជាវិជ្ជមានទៅកាន់ពិភពលោកទាំងមូល។
លោក Xi បាននិយាយថាចាប់តាំងពីពេលនោះមក ចិន-អាមេរិក ទំនាក់ទំនងជាទូទៅបានរក្សានូវគន្លងស្ថិរភាព និងវិជ្ជមាន ហើយនេះត្រូវបានស្វាគមន៍ដោយប្រទេសទាំងពីរ និងសហគមន៍អន្តរជាតិដ៏ទូលំទូលាយ។
ដោយឡែកភាគីខាងលោក Trump វិញក៏បានធ្វើការកត់សម្គាល់ថា លោកប្រធានាធិបតី Xi គឺជាមេដឹកនាំដ៏អស្ចារ្យ ដោយបន្ថែមថាលោករីករាយ នឹងកិច្ចប្រជុំរបស់លោកជាមួយលោក Xi នៅទីក្រុង Busan ហើយបានចែករំលែកយ៉ាង ពេញលេញ នូវយោបល់របស់លោក Xi អំពីទំនាក់ទំនងរបស់ប្រទេសទាំងពីរ ។ លោកបានបន្ថែមថា ភាគីទាំងពីរកំពុងអនុវត្តគ្រប់ចំណុច នៃអ្វីដែលមេដឹកនាំទាំងពីរបានព្រមព្រៀង គ្នានៅទីក្រុងBusan៕
ប្រែសម្រួល៖ស៊ុនលី
