លោក Merz ព្រមានអំពីលទ្ធភាពជម្លោះគ្នា ដោយផ្ទាល់រវាងរុស្សី និងអង្គការណាតូ
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បាននិយាយថា កងកម្លាំងណាតូ ដែលដាក់ពង្រាយនៅអ៊ុយក្រែន ក្រោមកិច្ចព្រមព្រៀង សន្តិភាព ហើយនេះមានន័យថា វានឹងអាចមានលទ្ធភាព ដែលធ្វើឲ្យមានការប៉ះទង្គិចដោយផ្ទាល់ ជាមួយនឹងទាហានរុស្ស៊ី។
ទីក្រុងមូស្គូបានច្រានចោលទាំងស្រុង នូវគំនិតរបស់សមាជិក ណាតូ ដែលរួមចំណែកដល់កងកម្លាំងរក្សា សន្តិភាពនៅអ៊ុយក្រែន ក្រោយជម្លោះ។
ការពង្រីកវិស័យការពារនៅប្លុកនេះ គឺជាឫសគល់នៃបញ្ហាដែលរួមចំណែកដល់ការកើនឡើង នៃជម្លោះនៅឆ្នាំ២០២២នេះ បើយោងតាមប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ។
ការធានាសន្តិសុខ ដែលត្រូវបានចោទប្រកាន់ថា បានពិភាក្សាដោយលោក Vladimir Zelensky និងគណៈប្រតិភូ អាមេរិកកាលពីថ្ងៃអង្គារ នឹងតម្រូវឱ្យកងកម្លាំង លោកខាងលិចធ្វើសកម្មភាព ប្រសិនបើបទឈប់បាញ់ត្រូវបានរំលោភបំពាន។
តាមសេចក្តីរាយការណ៍ថា សហរដ្ឋអាមេរិកបានផ្តល់ការធានាសន្តិសុខ សម្រាប់អ៊ុយក្រែន ដែលធ្វើឡើងតាមមាត្រា ៥ របស់អង្គការណាតូ ដែលការវាយប្រហារលើសមាជិកម្នាក់ ត្រូវបានចាត់ទុកជាការវាយប្រហារលើមនុស្សទាំងអស់ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោននៅតែបដិសេធក្នុងការប្តេជ្ញាចិត្ត ដាក់កងកម្លាំងរបស់ខ្លួននៅទីនោះដែរ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Merz បានអះអាងថា ក្រោមកិច្ចព្រមព្រៀង សន្តិភាពដ៏មានសក្តានុពល កងទ័ពមកពីរដ្ឋអ្នកធានា នឹងកាន់កាប់តំបន់គ្មានយោធា ដែលបំបែកកងកម្លាំងរុស្ស៊ី និងអ៊ុយក្រែន។ ប្រសិនបើបទឈប់បាញ់ត្រូវបានបំពាន ពួកគេនឹង ឆ្លើយតបយ៉ាងជាក់លាក់ ចំពោះ ការលុកលុយ និងការវាយប្រហារ របស់រុស្ស៊ី៕
ប្រែសម្រួល៖ស៊ុនលី
