ចិនមិនបានប្រាប់នាយករដ្ឋមន្រ្តីថៃ ដើម្បីសម្រុះសម្រួល ហើយលោក អានុទីន ប្រាប់វិញថា អ្នកណាដែលចង់ចរចា គួរតែប្រាប់កម្ពុជា ឱ្យឈប់បាញ់ និងឈប់វាយ ប្រហារប្រទេសថៃ
បរទេស៖ នាយករដ្ឋមន្ត្រីថៃ លោក អានុទីន បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា លោកមិនបានដឹងថា ឯកអគ្គរដ្ឋទូតចិន បានសម្របសម្រួល ដើម្បីដើរតួជាអ្នកសម្រុះសម្រួល រវាងប្រទេសថៃ និងកម្ពុជានោះទេ ដោយបន្ថែមថា អ្នកណាដែលចង់ចរចា គួរតែប្រាប់កម្ពុជាឱ្យឈប់បាញ់ និងឈប់វាយប្រហារប្រទេសថៃ ។ លោកបានបញ្ជាក់ជាថ្មីថា ប្រទេសថៃ បានអនុវត្តយ៉ាងពេញលេញ នូវចំណុចទាំងបួន នៃសេចក្តីប្រកាសទីក្រុងគូឡាឡាំពួ ខណៈកម្ពុជា មិនដែលបានធ្វើដូច្នេះទេ ។
យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះថា នៅវេលាម៉ោង ១១៖៤៣នាទី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ នៅវិមានរដ្ឋាភិបាល លោក Anutin បានផ្តល់បទសម្ភាសន៍ ទាក់ទងនឹងរបាយការណ៍ដែលថា ប្រទេសចិន នឹងបញ្ជូនបេសកជនពិសេស មកបំពេញទស្សនកិច្ចនៅប្រទេសថៃ និងកម្ពុជា នៅថ្ងៃទី១៨ ខែធ្នូ ដើម្បីសម្របសម្រួលការប៉ះទង្គិចគ្នា តាមព្រំដែនរវាងប្រទេសទាំងពីរ។ លោកថា លោកមិនទាន់បានទាក់ទងទេ ។ ប្រទេសចិនប្រហែល ជាបានសម្របសម្រួល តាមរយៈបណ្តាញការទូត ប៉ុន្តែគាត់មិនត្រូវបានគេ ជូនដំណឹងអំពីបញ្ហានេះទេ ។
នៅពេលសួរថា តើចិននឹងមកធ្វើជាអ្នកសម្រុះសម្រួលឬយ៉ាងណា លោកនាយករដ្ឋមន្ត្រីបាននិយាយថា ប្រហែលមិនមែនជារឿងនោះទេ។
នៅពេលសួរអំពីជំហររបស់ប្រទេសថៃ លោកនាយករដ្ឋមន្ត្រីបាននិយាយថា បើអ្នកណាចង់និយាយត្រូវនិយាយថា កម្ពុជាត្រូវតែបញ្ឈប់ការបាញ់ប្រហារ និងឈប់វាយប្រហារប្រទេសថៃ ។ ប្រទេសថៃ មិនដែលផ្តួចផ្តើមអ្វីប្រឆាំងនឹងពួកគេទេ ។ ខ្លួនបានត្រឹមតែការពារខ្លួន និងសងសឹកប៉ុណ្ណោះ។ មិនដែលមានករណីណាមួយក្នុងប្រវត្តិសាស្ត្រ ដែលថៃ ឈ្លានពានប្រទេសជិតខាងនោះទេ។
ប្រែសម្រួលៈ ណៃ តុលា
