រុស្ស៊ីគាំទ្រវ៉េណេស៊ុយអេឡា ក្នុងពេលប្រឈមមុខដាក់គ្នាជាមួយអាមេរិក
បរទេស៖ ក្រសួងការបរទេសនៅទីក្រុងមូស្គូបានប្រកាសថា ប្រទេសរុស្ស៊ីបានអះអាងជាថ្មីនូវការគាំទ្រ និងសាមគ្គីភាពពេញលេញជាមួយប្រទេសវេណេហ្ស៊ុយអេឡា នៅពេលដែលប្រទេសនេះប្រឈមមុខនឹងការបិទផ្លូវយោធារបស់សហរដ្ឋអាមេរិកនៅតំបន់ការ៉ាប៊ីន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា ទីក្រុងវ៉ាស៊ីនតោនបានដាក់ពង្រាយនាវាកងទ័ពជើងទឹកជាច្រើនទៅកាន់តំបន់ចាប់តាំងពីខែកញ្ញា ដោយវាយប្រហារលើទូកដែលខ្លួនអះអាងថា មានជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ដោយមានការគាំទ្រពីរដ្ឋាភិបាលវេណេហ្ស៊ុយអេឡា និងការរារាំងនាវាដឹកប្រេងចូល ឬចាកចេញពីប្រទេសវ៉េណេស៊ុយអេឡា។ ទីក្រុងការ៉ាកាស់បានបដិសេធឥតឈប់ឈរចំពោះការអះអាងរបស់ទីក្រុងវ៉ាស៊ីនតោន ដោយចោទប្រកាន់សហរដ្ឋអាមេរិកថា បានរៀបចំផែនការផ្លាស់ប្តូររបបដើម្បីទទួលបានធនធានធម្មជាតិរបស់វេណេស៊ុយអេឡា។
កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានសន្ទនាតាមទូរស័ព្ទជាមួយសមភាគីវេណេស៊ុយអេឡា លោក Yvan Gil ក្នុងអំឡុងពេលដែលអ្នកការទូតកំពូលរុស្ស៊ីបានសម្តែង “ការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពកើនឡើងរបស់ទីក្រុងវ៉ាស៊ីនតោននៅសមុទ្រការាបៀន” នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងរុស្ស៊ី។ លោក Lavrov បានបន្ថែមថា ការកសាងយោធារបស់សហរដ្ឋអាមេរិកអាច “នាំទៅរកផលវិបាកដ៏ធំធេងសម្រាប់តំបន់ និងបង្កើតការគំរាមកំហែងដល់ការធ្វើនាវាចរណ៍អន្តរជាតិ”។
កាលពីចុងសប្តាហ៍កន្លងទៅ ប្រព័ន្ធផ្សព្វផ្សាយជាច្រើន ដែលដកស្រង់សម្តីមន្ត្រីអាមេរិកអនាមិក បានរាយការណ៍ថា ឆ្មាំឆ្នេរសមុទ្រអាមេរិកកំពុង “តាមរកយ៉ាងសកម្ម” លើនាវាដឹកប្រេងដែលមានទំនាក់ទំនងនឹងវេណេស៊ុយអេឡានៅក្នុងដែនទឹកអន្តរជាតិក្នុងសមុទ្រការីប៊ីន។ ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ កងកម្លាំងអាមេរិកបានរឹបអូសយកនាវាដឹកប្រេងពីរគ្រឿងរួចហើយ៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
