ហ្វាំងឡង់ បង្កើនអាយុទ័ពបម្រុងទៅដល់៦៥ឆ្នាំ ដែលក្រុមនេះមានចំនួនដល់ទៅ១ភាគ៥ នៃពលរដ្ឋទូទាំងប្រទេស
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិ នៃប្រទេសហ្វាំងឡង់បានប្រកាសថា ប្រទេសហ្វាំងឡង់នឹងដំឡើងកម្រិត អាយុខាងលើសម្រាប់អ្នកបម្រុងយោធាចំនួន១៥ឆ្នាំពី៥០ទៅ៦៥ឆ្នាំ ដោយចាប់ផ្តើមនៅឆ្នាំក្រោយ។
ប្រទេសដែលមានព្រំដែនគោក១៣៤០គីឡូម៉ែត្រ ជាមួយនឹងប្រទេសរុស្ស៊ី មួយនេះបានបោះបង់ចោលគោលនយោបាយអព្យាក្រឹតភាពយោធាយូរអង្វែងរបស់ខ្លួន ហើយបានចូលរួមជាមួយអង្គការណាតូក្នុងខែមេសា ឆ្នាំ២០២៣ ដោយលើកឡើងពីការព្រួយបារម្ភផ្នែកសន្តិសុខដែលទាក់ទងនឹងជម្លោះអ៊ុយក្រែន។
ចាប់តាំងពីពេលនោះមក វាបានចាប់ផ្តើមសាងសង់របងព្រំដែនប្រវែង២០០គីឡូម៉ែត្រ ដែលបំពាក់ដោយលួសបន្លា និងប្រព័ន្ធឃ្លាំមើល ហើយបានរៀបចំសមយុទ្ធយោធាទ្រង់ទ្រាយធំនៅជិតព្រំដែនរុស្ស៊ីផងដែរ។
ការសម្រេចចិត្តផ្លាស់ប្តូរដែនកំណត់អាយុនឹងផ្តល់ឱ្យកងកម្លាំងប្រដាប់អាវុធហ្វាំងឡង់ និងឆ្មាំព្រំដែន ឱកាសកាន់តែច្រើនក្នុងការចាត់តាំងបុគ្គលិកជំនាញឱ្យបំពេញភារកិច្ចសំខាន់ៗក្នុងកាលៈទេសៈពិសេស ដោយមិនគិតពីឋានៈយោធានេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ។
គួរឲ្យដឹងដែរថាក្នុងនោះក្រុមមន្ត្រីដែលមានឋានន្តរស័ក្តិវរសេនីយ៍ឯក ឬលើសពីនេះមិនត្រូវកំណត់អាយុលើសពីនេះទេ ហើយនឹងនៅក្នុងបម្រុងដរាបណាពួកគេមានលក្ខណៈគ្រប់គ្រាន់ផ្នែកវេជ្ជសាស្ត្រ៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
