រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលអះអាងថា យេរូសាឡឺមនឹងមិនចាកចេញ ពីទឹកដីហ្គាហ្សាជាដាច់ខាត
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Katz បាននិយាយថា អ៊ីស្រាអែល នឹងមិនចាកចេញពីតំបន់ហ្គាហ្សាឡើយ ដោយគិតគូរពីគំនិតនៃការបង្កើតការតាំងទីលំនៅខុសច្បាប់ឡើងវិញ នៅក្នុងក្របខណ្ឌប៉ាឡេស្ទីន។
ការលើកឡើងនេះបានបង្កឱ្យមានប្រតិកម្មយ៉ាងខ្លាំង ដោយវានឹងអាចរុញច្រានឱ្យលោក Katz នឹងដើរថយក្រោយលើការអះអាងរបស់គាត់។
លោករដ្ឋមន្ត្រីបានធ្វើសេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារខណៈដែលចូលរួមក្នុងពិធីមួយដើម្បីប្រារព្ធពិធីបើកផ្ទះថ្មីចំនួន១២០០ខ្នង នៅក្នុងការតាំងទីលំនៅ Beit El របស់ West Bank ដែលអ៊ីស្រាអែលកំពុងកាន់កាប់។
នៅក្នុងសុន្ទរកថារបស់គាត់លោក Katz បានសន្យាថានឹងសាងសង់ឡើងវិញនូវការតាំងទីលំនៅនៅភាគខាងជើង Gaza ដែលអ៊ីស្រាអែលបានបោះបង់ចោលនៅឆ្នាំ២០០៥។
លោកបានបញ្ជាក់ថាទៀតថា៖យើងនៅជ្រៅក្នុងតំបន់ហ្គាហ្សា ហើយយើងនឹងមិនចាកចេញពីតំបន់ហ្កាហ្សាទេ វានឹងមិនមានរឿងបែបនេះទេ។លោកKatz បានបន្ថែមថា៖នៅពេលដែលពេលវេលាមកដល់ ព្រះជាម្ចាស់សព្វព្រះហឫទ័យ យើងនឹងបង្កើតនៅភាគខាងជើង Gaza Nahal ជំនួសសហគមន៍ដែលត្រូវបានដកចេញ៕
ប្រែសម្រួល៖ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
