ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ធ្វើការតាំងបង្ហាញនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែររបស់ខ្លួន ជាលើកដំបូង

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រុង​ព្យុងយ៉ាង​បាន​ចែករំលែក​រូបភាព​ថ្មី​នៃ​ នាវា​មុជ​ទឹកជាយុទ្ធសាស្ត្រដែលដើរដោយថាមពល​នុយក្លេអ៊ែរ​ ដែល​ជិត​រួចរាល់​ជា​លើក​ដំបូង​របស់​ខ្លួន​ខណៈ​ដែល​ មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន​បានធ្វើដំណើរមក​ត្រួតពិនិត្យ​នាវា​ដោយផ្ទាល់។

ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េឬKCNAបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ការសាងសង់របស់ខ្លួនថាជា ការផ្លាស់ប្តូរដ៏សំខាន់ដែលបង្កើតជាសម័យកាល។

ក្នុងអំឡុងពេលទស្សនកិច្ចរបស់គាត់ លោក គីម បានមើលការខុសត្រូវលើការសាងសង់ នាវាមុជទឹកដែលមានបំពាក់មីស៊ីលបញ្ជាពីចំងាយទម្ងន់ ៨៧០០ តោនហើយបានប្តេជ្ញាថានឹងបន្តបំពាក់ដល់កងទ័ពជើងទឹករបស់ កូរ៉េខាងជើងជាមួយនឹងមីស៊ីលបំពាក់នុយក្លេអ៊ែរផងដែរ។

លោកគីមក៏បានភ្ជាប់តម្រូវការ ក្នុងការពង្រឹងអំណាចវាយលុករបស់ប្រទេសជាមួយនឹង ផែនការរបស់កូរ៉េខាងត្បូងក្នុងការអភិវឌ្ឍនាវាមុជទឹកនុយក្លេអ៊ែររបស់ខ្លួន ដែលថ្មីៗនេះត្រូវបានអនុម័តដោយសហរដ្ឋអាមេរិកផងដែរ។ 

បន្ថែមពីនេះមេដឹកនាំកូរ៉េខាងជើងបានអះអាងថា ផែនការរបស់ទីក្រុងសេអ៊ូលបានរំលោភលើសន្តិសុខ និងអធិបតេយ្យភាពដែនសមុទ្ររបស់ទីក្រុងព្យុងយ៉ាង៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top