ព័ត៌មានអន្តរជាតិ

តម្លៃប្រេង​ឡើង​ថ្លៃ ២% ខណៈ​វិនិយោគិន​ថ្លឹងថ្លែង​ការណ៍​ ចរចា​អ៊ុយក្រែន​ប្រឆាំង ​នឹង​ទស្សនវិស័យ​នៃការផ្គត់ផ្គង់

បរទេស៖ តម្លៃប្រេងបានកើនឡើងជាង ១ ដុល្លារ នៅថ្ងៃចន្ទ ខណៈដែលអ្នកវិនិយោគបានថ្លឹងថ្លែងការពិភាក្សារវាងប្រធានាធិបតីសហរដ្ឋអាមេរិក និងប្រធានាធិបតីអ៊ុយក្រែន លើកិច្ចព្រមព្រៀងដែលអាចមានដើម្បីបញ្ចប់សង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន ប្រឆាំងនឹងការរំខានការផ្គត់ផ្គង់ ប្រេងដែលមានសក្តានុពលនៅមជ្ឈិមបូព៌ា។

យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រេងឆៅ Brent បានកើនឡើង 1,២២ដុល្លារ ឬ ២% ដល់ ៦១,៨៦ ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅ West Texas Intermediate របស់អាមេរិក ឡើង ១,២២ដុល្លារ  ឬប្រហែល ២,២% នៅតម្លៃ ៥៧,៩៦ដុល្លារ ។

អ្នកវិភាគ IG លោក Axel Rudolph បាននិយាយថា “ទីផ្សារថាមពលបាន ផ្លាស់ប្តូរកាន់តែខ្ពស់ ដោយសារការអភិវឌ្ឍន៍ភូមិសាស្ត្រ នយោបាយផ្តល់ជំនួយដល់តម្លៃប្រេងឆៅ ដោយ Brent បាន​កើនឡើង ដោយសារការបន្តភាពតានតឹងនៅមជ្ឈិមបូព៌ាជាថ្មី និងការផ្លាស់ប្តូរការចរចាសន្តិភាពអ៊ុយក្រែន” ដោយលោកបន្ថែមថា ទីផ្សារអាចបង្កើនភាពប្រែប្រួលដល់ដើមឆ្នាំក្រោយ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយ នៅថ្ងៃចន្ទថា ការវិវឌ្ឍន៍ដ៏សំខាន់ត្រូវបានធ្វើឡើង នៅក្នុងកិច្ចពិភាក្សាជាមួយសមភាគី អាមេរិក លោក Donald Trump ហើយលោកបានយល់ព្រមថា ក្រុមរបស់សហរដ្ឋអាមេរិក និងអ៊ុយក្រែននឹងជួបប្រជុំគ្នានៅសប្តាហ៍ក្រោយ ដើម្បីបញ្ចប់បញ្ហាដែលមានបំណង បញ្ចប់សង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។
ប្រែសម្រួលៈ ណៃ តុលា

To Top