រឿងរបស់ប្រជាជន ស្ថិតនៅក្នុងចិត្ត របស់លោក Xi Jinping ប្រធានរដ្ឋចិនជានិច្ច
« ជីវភាពរស់នៅប្រកប ដោយសុភមង្គល របស់ប្រជាជន គឺជាអាទិភាពរចម្បងបំផុត នៃអភិបាលកិច្ចជាតិ មិនថារឿងតូចរឿងធំ កិច្ចការជាតិនិងអន្តរជាតិ ។ »
គិតគូអ្វីៗដែលប្រជាជនរំពឹង ដោះស្រាយក្តីកង្វល់របស់ប្រជាជន ។ ក្នុងរយៈពេញមួយឆ្នាំ២០២៥ លោក Xi Jinping អគ្គលេខាធិការមជ្ឈិមបក្សតែងតែនឹករលឹកដល់ប្រជាជន និងធ្វើដំណើរចុះត្រួតពិនិត្យការងារក្នុងតំបន់នានា ដើម្បីស្វែងយល់ពីការប្រែប្រួលក្នុងតំបន់ និងស្តាប់សំឡេងរបស់ប្រជាជន ពង្រឹងជំនឿចិត្តរបស់សាធារណជន ស្វែងរកការអភិវឌ្ឍ ប្រសាសន៍ដោយក្តីស្មោះសរនីមួយៗ របស់លោកបានបង្ហាញ ពីការតាមដានយកចិត្តទុក ដាក់ចំពោះប្រជាជន ។ ក្នុងពេលវេលាដ៏កក់ក្តៅនីមួយៗ បានបង្ហាញពីមនោសញ្ចេតនា ដ៏ជ្រាជ្រៅ ចំពោះប្រជាជន មិនដែលផ្លាស់ប្តូរ ។
ការធ្វើឱ្យប្រជាជនមានជីវភាព កាន់តែមានសុភមង្គល គឺជារឿងដែលលោកគិតគូរជាប់រហូត៕
