ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែធ្នូ កិច្ចប្រជុំអំពីការងារជនបទ នៃមជ្ឈិមចិន បានបើកធ្វើនៅក្រុងប៉េកាំង ។ កិច្ចប្រជុំនេះបានចាត់ ទុកគំនិតលោកXi Jinping ស្តីពីសង្គមនិយម ដែលមានលក្ខណៈពិសេសចិន ក្នុងយុគសម័យថ្មី ជាគោលការណ៍ណែនាំ និងធ្វើឡើងក្នុងគោលបំណងអនុវត្តដោយស៊ីជម្រៅនូវស្មារតីនៃសមាជលើកទី២០របស់បក្សកុម្មុយនីស្តចិននិងសម័យប្រជុំពេញអង្គទាំងប៉ុន្មានលើក នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន អាណត្តិទី២០ អនុវត្តដោយគ្រប់ជ្រុងជ្រោយ នូវអធិប្បាយសំខាន់ និងអនុសាសន៍ ណែនាំសំខាន់ៗ របស់លោកXi Jinpingស្តីពីការងារ “ជនបទ កសិកម្មនិងកសិករ” អនុវត្តស្មារតី នៃកិច្ចប្រជុំអំពីការងារសេដ្ឋកិច្ច នៃមជ្ឈិម វិភាគអំពីស្ថានភាពបច្ចុប្បន្ន និងបញ្ហាប្រឈមនានា ប្រឈមមុខនៃការងារ “ជនបទ កសិកម្មនិងកសិករ”និងរៀបចំចាត់ចែងការងារ “ជនបទ កសិកម្មនិងកសិករ” នៅឆ្នាំ២០២៦ ។
លោកXi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធាន គណៈកម្មាធិការយោធា មជ្ឈិមចិនបានផ្តល់អនុសាសន៍ណែនាំសំខាន់សម្រាប់ការងារ “ជនបទ កសិកម្មនិងកសិករ” ។លោកXi Jinpingបានលើកឡើងថា ឆ្នាំ២០២៦ជាការចាប់ផ្តើមនៃ “ផែនការ៥ឆ្នាំទី១៥” ការធ្វើការងារ “ជនបទ កសិកម្មនិងកសិករ”ឱ្យបានល្អមានសារសំខាន់ណាស់។ត្រូវតែប្រកាន់ខ្ជាប់ការចាត់ទុកគំនិតសង្គមនិយមដែលមានលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មី ជាគោលការណ៍ណែនាំ សំដៅធ្វើទំនើបកម្ម វិស័យកសិកម្មនិងជនបទ ជំរុញយ៉ាងមុតមាំ នូវការស្តារ និងអភិវឌ្ឍជនបទ ជំរុញការអភិវឌ្ឍរួម រវាងទីក្រុងនិងជនបទ ។ ត្រូវក្តាប់ការងារផលិតស្បៀងឱ្យបានល្អ លើកកម្ពស់ប្រសិទ្ធភាព នៃគោលនយោបាយគាំទ្រ វិស័យកសិកម្ម ផ្តល់ផលប្រយោជន៍ដល់កសិករ និងជួយកសិករ ឱ្យបង្កើនប្រាក់ចំណូល ជំរុញការរក្សាតម្លៃកសិផលសំខាន់ ក្នុងចន្លោះសមរម្យ ។ ត្រូវបន្តពង្រឹងនិងត្រួសត្រាយ សមិទ្ធផល នៃការកាត់បន្ថយភាពក្រីក្រ ជំរុញការកសាងទីលំនៅ ដែលសមស្របនឹងការរស់នៅ និងប្រកបអាជីវកម្ម និង កសាងជនបទដ៏ស្រស់ស្អាត ព្រមទាំងលើកកម្ពស់កម្រិត អភិបាលកិច្ចជនបទ៕
