ព័ត៌មានអន្តរជាតិ

សភាប្រឹក្សានយោបាយ ប្រជាជនទូទាំងប្រទេសចិន ធ្វើពិធីសំណេះសំណាល ទទួលឆ្នាំថ្មីឆ្នាំសកល លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ

ព្រឹកថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៥ សភាប្រឹក្សានយោបាយប្រជាជនទូទាំង ប្រទេសចិនបានធ្វើពិធីសំណេះសំណាលទទួលឆ្នាំថ្មីឆ្នាំសកលនៅប៉េកាំង ។ ថ្នាក់ដឹកនាំបក្សនិងរដ្ឋចិន បានជួបជុំគ្នាយ៉ាងសប្បាយរីករាយ ជាមួយតំណាង នៃគ្រប់មជ្ឈដ្ឋានដូចជា តំណាងមកពីមជ្ឈិមបក្ស ប្រជាធិបតេយ្យនានា តំណាងអ្នកទទួលខុសត្រូវ នៃសមាគមឧស្សាហកម្មនិងពាណិជ្ជកម្មទូទាំងប្រទេសចិន និងតំណាងឥស្សរជនមិនមែនជាសមាជិកបក្ស ជាដើម ដើម្បីរួមគ្នាអបអរទទួល ស្វាគមន៍បុណ្យឆ្នាំថ្មីឆ្នាំសកល ២០២៦ ។

លោក Xi Jinping អគ្គលេខាធិការ នៃគណៈកមា្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការ យោធាមជ្ឈិមចិន បានថ្លែងសុន្ទរកថាគន្លឹះ ។ លោកបានគូសបញ្ជាក់ថា យើងបានធ្វើផែនការគោលរួចហើយ នេះជាពេលតស៊ូឆ្ពោះទៅមុខ។ បក្សទាំងមូល ប្រជាជនគ្រប់ជនជាតិ ត្រូវរួមសាមគ្គីគ្នាឱ្យកាន់តែរឹងមាំ ខិតខំប្រឹងប្រែងដើម្បីកសាងសមិទ្ធផលដ៏អស្ចារ្យ តាមរយៈការច្នៃប្រឌិតថ្មីនាពេលអនាគត ដើម្បីបើកទំព័រថ្មីនៃការកសាងទំនើបកម្ម តាមបែបផែនចិនដោយឥតឈប់ឈរ ។

លោក Xi Jinping ក៏បានតាងនាមមជ្ឈិមបក្ស កុម្មុយនីស្តចិន ក្រុមប្រឹក្សាកិច្ចការរដ្ឋចិន និងយោធាមជ្ឈិមចិន ថ្លែងអំណរគុណនិងសម្តែងការជូនពរ ដ៏ល្អបវរចំពោះមិត្តអន្តរជាតិគ្រប់ប្រទេស ដែលយកចិត្តទុកដាក់និងគាំទ្រ ការធ្វើទំនើបកម្មតាមបែបផែនចិន ។

តំណាងដែលបានចូល រួមពិធីសំណេះសំណាលនេះ បានថ្លែងថា នឹងរួមសាមគ្គីគ្នាកាន់តែរឹងមាំជុំវិញ ការដឹកនាំរបស់មជ្ឈិមបក្សកុម្មុយនីស្តចិន រួមចំណែកទាំងប្រាជ្ញានិង កម្លាំងកាយដើម្បីកសាង ប្រទេសកាន់តែខ្លាំងក្លា ជំរុញការស្តារភាពរុងរឿង ដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញ!

To Top