ព័ត៌មានអន្តរជាតិ

ធនាគារកំពូល របស់អាមេរិកបង្ហាញ តួលេខខាតបង់ក្រោយការ ចាកចេញពីពាណ្ជិជកម្មនៅរុស្សី

បរទេស៖យោងតាមការចេញ ផ្សាយរបស់ RT ក្រុមហ៊ុនCitigroup នឹងប្រកាសពីការខាតបង់ដ៏ធំមួយ ពីការលក់អាជីវកម្មដែលនៅសេសសល់ របស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី ដែលជាធនាគារយក្ស របស់សហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃចន្ទ។

ប្រភពនេះបានសរសេរថា Citigroup រំពឹងថានឹងខាតបង់ជាង១ពាន់លានដុល្លារ ពីការលក់អាជីវកម្ម ដែលនៅសេសសល់ របស់ខ្លួននៅក្នុងប្រទេស។

ក្រុមហ៊ុនផ្តល់ប្រាក់កម្ចី បានប្រកាសពីផែនការ បញ្ឈប់អាជីវកម្មរបស់ខ្លួន នៅក្នុងប្រទេសរុស្ស៊ីក្នុងខែសីហាឆ្នាំ២០២២ ចំពេលមានការបណ្តេញចេញ នៃក្រុមហ៊ុនលោកខាងលិច ដោយសារតែការដាក់ទណ្ឌកម្មលើ ទីក្រុងម៉ូស្គូជុំវិញជម្លោះអ៊ុយក្រែន។

ទ្រព្យសកម្មរបស់អង្គភាពរុស្ស៊ីរបស់ខ្លួនគឺ AO Citibank នៅពេលនោះមានចំនួនសរុបប្រហែល១០ពាន់លានដុល្លារ ខណៈដែលការចំណាយនៃការចាកចេញពីប្រទេសរុស្ស៊ីត្រូវបានគេប៉ាន់ស្មានថាមានចំនួន១៧០ លានដុល្លារ។

រំលឹកដរេថាកាលពីខែធ្នូ ឆ្នាំ២០២២ ធនាគារអាមេរិក នេះបានលក់ ផលប័ត្រឥណទាន អ្នកប្រើប្រាស់ដែលកំណត់ ដោយរូប៊ីទៅឱ្យធនាគារ Uralsib របស់រុស្ស៊ី។

ធនាគារបាននិយាយទៀតថា ការលក់អង្គភាពទៅឱ្យក្រុមហ៊ុន Renaissance Capital របស់ប្រទេសរុស្ស៊ី ត្រូវបានគេរំពឹងថា នឹងបណ្តាលឱ្យមានការខាតបង់ មុនការបង់ពន្ធប្រហែលឬpre-tax ១,២ ពាន់លានដុល្លារ៕

ប្រែសម្រួល៖ស៊ុនលី

To Top