ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន កំពុងពិភាក្សាជាមួយលោក ដូណាល់ ត្រាំ លើលទ្ធភាពនៃការដាក់ពង្រាយកងទ័ពអាមេរិក

គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីម ហ្សេឡិនស្គី បានឲ្យដឹងថា ទីក្រុងគៀវកំពុងពិភាក្សា ជាមួយប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ លើលទ្ធភាពនៃការដាក់ពង្រាយ កងទ័ពអាមេរិកក្នុងក្របខ័ណ្ឌ នៃការធានាសន្តិសុខសម្រាប់អ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine។

លោក ហ្សេឡិនស្គី បានប្រាប់អ្នកយកព័ត៌មានថា “យើងកំពុងពិភាក្សាអំពីរឿងនេះជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងតំណាងនៃសម្ព័ន្ធភាពនៃឆន្ទៈ។ នេះនឹងជាជំហររឹងមាំមួយក្នុងការធានាសន្តិសុខ” ដោយបន្ថែមថាការសម្រេចចិត្តលើបញ្ហានេះនឹងត្រូវធ្វើឡើងដោយសហរដ្ឋអាមេរិក។

មុននេះបន្តិចនៅថ្ងៃអង្គារ លោក ត្រាំ បានឲ្យដឹងនៅក្នុងការបង្ហោះមួយនៅលើបណ្ដាញ Telegram ថា ទីប្រឹក្សាសន្តិសុខជាតិនៃសម្ព័ន្ធភាពនៃបណ្តាប្រទេសដែលមានឆន្ទៈមានគម្រោងជួបគ្នានៅអ៊ុយក្រែន នៅថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៦ បន្ទាប់មកដោយកិច្ចប្រជុំថ្នាក់ដឹកនាំនៅប្រទេសបារាំងនៅថ្ងៃទី ៦ ខែមករា៕

ប្រែសម្រួល ឈូក បូរ៉ា

To Top