លោកWang Yi ៖ យើងមិន ដែលសម្គាល់ឃើញថា ប្រទេសណាមួយ អាចដើរតួជាប៉ូលិស អន្តរជាតិនោះទេ
នៅថ្ងៃទី៤ខែមករា លោក Wang Yi សមាជិកការិយាល័យ នយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន បានរៀបចំធ្វើកិច្ចសន្ទនាជាយុទ្ធសាស្ត្រ លើកទីប្រាំពីរ រវាងរដ្ឋមន្ត្រីការបរទេសចិន-ប៉ាគីស្ថាន ជាមួយលោកMuhammad Ishaq Darឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន នៅទីក្រុងប៉េកាំង។
លោកWang Yiបានថ្លែងថា ប្រទេសចិនមានឆន្ទៈ ក្នុងការធ្វើការជាមួយប៉ាគីស្ថាន ដើម្បីអនុវត្តគំនិតឯកភាពរួម របស់មេដឹកនាំ នៃប្រទេសទាំងពីរ ពង្រឹងការកសាង ទំនុកចិត្តជាយុទ្ធសាស្ត្ររវាងគ្នានឹងគ្នា ត្រួសត្រាយកិច្ច សហប្រតិបត្តិការជាក់ស្តែង ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ពង្រឹងការសម្របសម្រួលពហុភាគី ក៏ដូចជាពន្លឿនការកសាង សហគមន៍រួមវាសនា ចិន-ប៉ាគីស្ថានឱ្យកាន់តែជិតស្និទ្ធ ។
លោកWang Yi បានថ្លែងបន្តថា ស្ថានការណ៍អន្តរជាតិបច្ចុប្បន្ន កាន់តែមានភាពស្មុគស្មាញនិងរង្គោះរង្គើ បាតុភាពធ្វើអនុត្តរភាព ដោយឯកតោភាគីមានសភាពកាន់តែខ្លាំងឡើងៗ ។ ការផ្លាស់ប្តូរភ្លាមៗ នៃស្ថានភាពនៅ វ៉េណេស៊ុយអេឡា បានទាញការ ចាប់អារម្មណ៍ យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។ យើងមិនដែល សម្គាល់ឃើញថា ប្រទេសណាមួយអាចដើរតួជាប៉ូលិសអន្តរជាតិនោះទេ ហើយក៏មិនយល់ស្របថា ប្រទេសណាមួយអាចតាំង ខ្លួនជាចៅក្រមអន្តរជាតិ នោះដែរ ។ ជានិច្ចកាល យើងតែងតែប្រឆាំង ការប្រើប្រាស់ឬគំរាម កំហែងពីការប្រើប្រាស់ កម្លាំងអាវុធក្នុងទំនាក់ទំនងអន្តរជាតិ ក៏ដូចជា ប្រឆាំងការបង្ខិតបង្ខំ ឱ្យប្រទេសដទៃអនុវត្តតាមឆន្ទៈរបស់ខ្លួន។
ជាការឆ្លើយតប លោកDar បានសង្កត់ធ្ងន់ថា ការឆ្ពោះទៅរកទំនើបកម្ម របស់ប្រទេសចិនគឺជាកម្លាំងសំខាន់មួយ សម្រាប់គាំពារសន្តិភាព និងការអភិវឌ្ឍរបស់ពិភពលោក ។ ប្រទេសប៉ាគីស្ថាន សូមរំលឹកឡើងវិញ ពីការគោរពគោលការណ៍ចិនមួយ ហើយនឹងបន្តគាំទ្រយ៉ាងរឹងមាំ ដល់ប្រទេសចិនលើបញ្ហាទាំងអស់ ដែលពាក់ព័ន្ធនឹងផល ប្រយោជន៍ជាស្នូលរបស់ប្រទេសចិន។
ភាគីទាំងពីរបានឯកភាពគ្នាថា នឹងធ្វើឱ្យស៊ីជម្រៅនូវការប្រាស្រ័យ ទាក់ទងជាយុទ្ធសាស្ត្រនិងការសម្របសម្រួលសកម្មភាព អនុវត្តឱ្យបានល្អនូវផែនការសកម្មភាព ស្តីពីការកសាង សហគមន៍រួមវាសនាចិន-ប៉ាគីស្ថាន ក៏ដូចជាជំរុញការកសាង “កំណែ2.0″ស្តីពីការធ្វើឱ្យប្រសើរឡើងនូ
