ព័ត៌មានអន្តរជាតិ

ល្មើសនឹងច្បាប់អន្តរជាតិ និងបំផ្លាញ សន្តិភាពក្នុងតំបន់ ករណី ដែលសហរដ្ឋអាមេរិក វាយប្រហារវ៉េណេស៊ុយអេឡា បានញ៉ាំងឱ្យប្រទេស ជាច្រើនថ្កោលទោស យ៉ាងខ្លាំងក្លា

កាលពីថ្ងៃទី៤ខែមករា រដ្ឋាភិបាល នៃប្រទេសជាច្រើន បានចេញផ្សាយសេចក្តីថ្លែងការណ៍ ដើម្បីថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកដែលធ្វើឡើងចំពោះវ៉េណេស៊ុយអេឡាថា ជាទង្វើល្មើសនឹងច្បាប់អន្តរជាតិ និងបំពានអធិបតេយ្យភាព របស់ វ៉េណេស៊ុយអេឡា ហើយអំពាវនាវឱ្យដោះស្រាយ វិបត្តិតាមរយៈកិច្ចសន្ទនា ដោយសន្តិវិធីនិងគោរពតាមឆន្ទៈ របស់ប្រជាជន វ៉េណេស៊ុយអេឡា ។

ថ្ងៃដដែល រដ្ឋាភិបាល នៃប្រទេសចំនួន៦ រួម មានប្រេស៊ីល ស៊ីលី កូឡុំប៊ី ម៉ិកស៊ិក អ៊ុយរូហ្កាយនិងអេស្ប៉ាញ បានចេញផ្សាយ សេចក្តីថ្លែងការណ៍ រួមថា ប្រតិបត្តិការ យោធា ឯកតោភាគី របស់សហរដ្ឋអាមេរិកនៅលើដែនដី វ៉េណេស៊ុយអេឡាគឺ ល្មើសនឹង《ធម្មនុញ្ញអង្គការសហប្រជាជាតិ》 និងគោលការណ៍ជាមូលដ្ឋាន នៃច្បាប់អន្តរជាតិ ដែលបានបង្កើត “គំរូប្រកបដោយគ្រោះថ្នាក់”សម្រាប់សន្តិភាព និង សន្តិសុខក្នុងតំបន់ ។ ប្រទេសទាំង៦នេះ សម្តែងការព្រួយបារម្ភយ៉ាងខ្លាំង និងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះរឿងនេះ ។
សេចក្តីថ្លែងការណ៍ក៏បានអំពាវនាវឱ្យដោះស្រាយ បញ្ហាវ៉េណេស៊ុយអេឡា តាមរយៈកិច្ចសន្ទនាដោយសន្តិវិធីនិងគោរព តាមឆន្ទៈរបស់ប្រជាជន វ៉េណេស៊ុយអេឡា ហើយគូសបញ្ជាក់ថា ដំណើរការនេះ ចាំបាច់ត្រូវដឹកនាំដោយប្រជាជន វ៉េណេស៊ុយអេឡា ដែលមិនអនុញ្ញាត ឱ្យកម្លាំងខាង ក្រៅទៅជ្រៀតជ្រែកនោះទេ ។

លោក Aleksandar Vučić ប្រធានាធិបតីស៊ែប៊ី បានថ្លែងថា រឿងពាក់ព័ន្ធ ដែលកើតឡើង នៅវ៉េណេស៊ុយអេឡា បានបង្ហាញថា ច្បាប់អន្តរជាតិនិង 《ធម្មនុញ្ញអង្គការសហប្រជាជាតិ》 កំពុងបាត់បង់ប្រសិទ្ធភាព ជាក់ស្តែង ការដែលសហរដ្ឋអាមេរិកធ្វើប្រតិបត្តិការ យោធាចំពោះវ៉េណេស៊ុយអេឡា ជាការចាប់ផ្តើមដ៏គ្រោះថ្នាក់ ករណីដូចគ្នានេះវាអាចនឹងកើតឡើងនៅគ្រប់ប្រទេសទាំងអស់ ៕

To Top