ព័ត៌មានអន្តរជាតិ

‎ប្រធានាធិបតី វេណេស៊ុយអេឡា លោក Nicolas Maduro បានលើកឡើង ក្នុងតុលាការអាមេរិកថា លោកមិនមានទោសអ្វីនោះទេ

‎‎‎បរទេស: ប្រធានាធិបតីវេណេស៊ុយអេឡា នៅថ្ងៃចន្ទលោក Nicolas Maduro ដែលត្រូវបានផ្តួលរំលំ បានលើកឡើងថា លោកមិនមានទោសអ្វីនោះទេ ចំពោះការចោទប្រកាន់ពីបទគ្រឿងញៀន បន្ទាប់ពីការចាប់ខ្លួនរបស់អាមេរិក ដ៏គួរឱ្យភ្ញាក់ផ្អើល បានធ្វើឱ្យមេដឹកនាំ ពិភពលោកភ្ញាក់ផ្អើល និងធ្វើឱ្យមន្ត្រីនៅទីក្រុងការ៉ាកាស ប្រញាប់ប្រញាល់ ប្រមូលផ្តុំគ្នា។

‎យោងយាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ បានឲ្យដឹងថា លោក Maduro អាយុ ៦៣ ឆ្នាំ បាននិយាយតាមរយៈអ្នកបកប្រែ មុនពេលត្រូវបានកាត់ផ្តាច់ ដោយចៅក្រមស្រុកអាមេរិក Alvin Hellerstein នៅក្នុងតុលាការសហព័ន្ធ Manhattan។

‎‎ភរិយារបស់លោក Maduro គឺលោកស្រី Cilia Flores ក៏បានលើកឡើងថា មិនមានទោសផងដែរ។ កាលបរិច្ឆេទសវនាការ បន្ទាប់ត្រូវបានកំណត់នៅថ្ងៃទី ១៧ ខែមីនា។

‎អ្នកតវ៉ារាប់សិបនាក់ ទាំងគាំទ្រ និងប្រឆាំង លោក Maduro បានប្រមូលផ្តុំគ្នានៅខាងក្រៅ តុលាការ មុនពេលសវនាការ រយៈពេលកន្លះម៉ោង ។

‎ប៉ុន្មានម៉ោងក្រោយមក នៅទីក្រុងការ៉ាកាស ក្នុងប្រទេសវ៉េណេស៊ុយអេឡា អនុប្រធានាធិបតីរបស់លោក Maduro គឺលោកស្រី Delcy Rodriguez បានស្បថ ចូលកាន់តំណែង ជាប្រធានាធិបតីបណ្តោះអាសន្ន របស់ប្រទេស វេណេស៊ុយអេឡា ជាមួយនឹងពាក្យគាំទ្រលោក Maduro ប៉ុន្តែមិនមានការចង្អុល បង្ហាញថា លោកស្រីនឹងប្រឆាំង នឹងចលនា របស់សហរដ្ឋអាមេរិកនោះទេ ។
‎ប្រែសម្រួល: ណៃ តុលា

To Top