កងកម្លាំងសន្តិសុខ បើកការបាញ់ប្រហារ ដ្រូនមិនស្គាល់អត្តសញ្ញាណ ហោះពីលើវិមានប្រធានាធិបតី វេណេស៊ុយអេឡា
បរទេស៖ ការបាញ់កាំភ្លើង ត្រូវបានគេឮនៅជិតវិមានប្រធានាធិបតីវេណេស៊ុយយអេឡា ដោយប្រភពអនាមិកមួយ បាននិយាយថា កងកម្លាំងសន្តិសុខ វ៉េណេស៊ុយអេឡាបានបើកការបាញ់ប្រហារ បន្ទាប់ពីប្រទះឃើញយន្តហោះ គ្មានមនុស្សបើកជាច្រើនគ្រឿង។
យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មាន AFP ដែលដកស្រង់ប្រភពអនាមិកបានរាយការណ៍ថា “យន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿងនៃប្រភពដើមមិនស្គាល់” បានហោះពីលើវិមាន ប្រធានាធិបតី វេណេស៊ុយអេឡា ដែលត្រូវបានគេស្គាល់ថា ជាវិមាន Miraflores នៅកណ្តាលទីក្រុង ការ៉ាកាស នៅម៉ោងប្រហែល ៨ យប់ នៅថ្ងៃទី ៥ ខែមករា ហើយកងកម្លាំងសន្តិសុខ បានបាញ់សំដៅយន្តហោះ គ្មានមនុស្សបើកទាំងនោះ។
វីដេអូដែលបានបង្ហោះនៅ លើប្រព័ន្ធផ្សព្វផ្សាយសង្គមបង្ហាញពីការបាញ់ប្រហារជាច្រើនគ្រាប់ រួមជាមួយនឹងគ្រាប់កាំភ្លើង ដែលត្រូវបានបាញ់ទៅលើមេឃលើទីក្រុង ការ៉ាកាស។
ព្រឹត្តិការណ៍នេះបានកើតឡើង បន្ទាប់ពីអនុប្រធានាធិបតី វ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានស្បថចូលកាន់តំណែងជាប្រធានាធិបតី បណ្តោះអាសន្ន របស់ប្រទេសវេណេស៊ុយអេឡា ។ លោកស្រីបានបញ្ជាក់ ពីអធិបតេយ្យភាព របស់ប្រទេសជាតិ និងបំណងប្រាថ្នា របស់ខ្លួនសម្រាប់សន្តិភាព និងការអភិវឌ្ឍន៍ ប៉ុន្តែថែមទាំងបាន អនុម័ត នូវសំឡេងផ្សះផ្សាបន្ថែមទៀតចំពោះសហរដ្ឋអាមេរិក បើធៀបនឹងពីរថ្ងៃមុន៕
ប្រែសម្រួលៈ ណៃ តុលា
