ប្រធានាធិបតី កូឡំប៊ី ប្តេជ្ញាចិត្តពង្រឹង សមត្ថភាពយោធាឡើងវិញ ប្រសិនបើអាមេរិក វាយប្រហារ
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro បានប្តេជ្ញាថានឹងចាប់យកអាវុធឡើងវិញ ក្នុងព្រឹត្តិការណ៍ នៃការវាយប្រហារ របស់សហរដ្ឋអាមេរិក ។
សេចក្តីថ្លែងការណ៍ របស់គាត់បានធ្វើតាមការគំរាមកំហែង ជាច្រើនពីប្រធានាធិបតី Donald Trump បន្ទាប់ពីការវាយប្រហារ កាលពីថ្ងៃសៅរ៍ របស់សហរដ្ឋអាមេរិក ទៅលើប្រទេសវេណេស៊ុយអេឡា និងការចាប់ឃាត់ខ្លួន បានមេដឹកនាំ របស់ខ្លួនគឺលោក Nicolas Maduroផង ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅលើយន្តហោះ Air Force One កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីអាមេរិក បានចោទប្រកាន់លោក Petro ពីបទរៀបចំការ ជួញដូរកូកាអ៊ីន ហើយបានណែនាំថា គាត់អាចនឹងត្រូវដកចេញ ក្នុងពេលឆាប់ៗនេះផងដែរ ។ នៅពេលសួរថា តើអាមេរិកនឹងបើកប្រតិបត្តិការយោធា ប្រឆាំងនឹងកូឡុំប៊ីឬអត់ លោក Trump បានឆ្លើយថា៖ ស្តាប់ទៅល្អសម្រាប់ខ្ញុំ។នៅក្នុងការប្រកាស X កាលពីថ្ងៃចន្ទលោក Petro បានសន្យាថានឹងទប់ទល់។
លោកប្រធានាធិបតីបានមានប្រសាសន៍ថា៖ទោះបីជាខ្ញុំមិនមែនជាមេដឹកនាំបែបយោធាក៏ដោយ ខ្ញុំដឹងអំពីសង្គ្រាម និងការលាក់កំបាំងទាំងឡាយ។ ខ្ញុំបានស្បថថា នឹងមិនប៉ះអាវុធម្តងទៀតចាប់តាំងពីកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ១៩៨៩ ប៉ុន្តែសម្រាប់មាតុភូមិ ខ្ញុំនឹងមិនស្ទាក់ស្ទើរ ទទួលយកអាវុធម្តងទៀតឡើយ ។
គួរឲ្យដឹងដែរថា មុនពេលត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីឆ្វេងនិយមដំបូងរបស់ប្រទេសកូឡុំប៊ីក្នុងឆ្នាំ ២០២២លោក Petro គឺជាផ្នែកមួយ នៃក្រុមទ័ពព្រៃ កុម្មុយនិស្ត M-19 ដែលបានយល់ព្រមបញ្ឈប់អាវុធ និងចូលរួមក្នុងនយោបាយ កូឡុំប៊ីនៅចុងទសវត្សរ៍ឆ្នាំ១៩៨០៕
ប្រែសម្រួល៖ស៊ុនលី
