ព័ត៌មានអន្តរជាតិ

​ លោក Trump និយាយថា គ្មានការបោះឆ្នោត នៅក្នុងប្រទេសវេណេស៊ុយអេឡា ក្នុងរយៈពេល 30 ថ្ងៃទេ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ​ បានឧ្យដឹងថា​ ប្រទេសវេណេស៊ុយអេឡា​ នឹងមិនធ្វើការបោះឆ្នោតក្នុងរយៈពេល ៣០ថ្ងៃខាងមុខទេ។

លោក ត្រាំ​ បានឧ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយ NBC News ថា “យើងត្រូវជួសជុលប្រទេសជាមុនសិន​ អ្នកមិនអាចមានការបោះឆ្នោតបាននោះទេ​ គ្មានវិធីណាដែលប្រជាជន អាចបោះឆ្នោតបានទេ” ។

ការកត់សម្គាល់នេះបានកើតឡើងពីរថ្ងៃ បន្ទាប់ពីប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡា​ស ម៉ាឌូរ៉ូ ត្រូវបានកងកម្លាំងអាមេរិក នាំយកចេញពីរដ្ឋធានីការ៉ាកាស ។

លោក ត្រាំ បានកំណត់អត្តសញ្ញាណសមាជិកក្រុមរបស់គាត់មួយចំនួន រួមទាំងរដ្ឋមន្ត្រីការបរទេស លោក Marco Rubio រដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth អនុប្រធានសេតវិមាន លោក Stephen Miller និងអនុប្រធានាធិបតី JD Vance ដែលនឹងជួយត្រួតពិនិត្យ អន្តរាគមន៍របស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសវេណេស៊ុយអេឡា ។

លោក បានបន្ថែមថា រដ្ឋបាលរបស់លោកអាចនឹង ឧបត្ថម្ភដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនប្រេងអាមេរិក ដើម្បីវិនិយោគ និងកសាងហេដ្ឋារចនាសម្ព័ន្ធ ថាមពលរបស់ប្រទេសវេណេស៊ុយអេឡាឡើងវិញ ដោយកត់សម្គាល់ថា ដំណើរការនេះអាចត្រូវ បានបញ្ចប់ក្នុងរយៈពេលតិចជាង ១៨ខែ។

លោក ត្រាំ​ បានលេីកឡេីងថា “ខ្ញុំគិតថាយើងអាចធ្វើវាបានក្នុងរយៈពេលតិចជាងនេះ ប៉ុន្តែវានឹងត្រូវចំណាយប្រាក់ច្រើន​ ប្រាក់យ៉ាងច្រើននឹងត្រូវចំណាយ ហើយក្រុមហ៊ុនប្រេងនឹងចំណាយវា ហើយបន្ទាប់មកពួកគេនឹងទទួលបានសំណងពីយើង ឬតាមរយៈប្រាក់ចំណូល”៕

To Top