ស៊ិនហួ ៖ ការត្រៀមខ្លួនដ៏ក្លាហាន របស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីវាយប្រហារច្បាប់អន្តរជាតិ
ប៉េកាំង ៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ បានបង្ហាញខ្លួននៅក្នុងតុលាការសហព័ន្ធ Manhattan កាលពីថ្ងៃចន្ទ បន្ទាប់ពីការចាប់ខ្លួនដោយបង្ខំរបស់លោក ដោយកងកម្លាំងពិសេសអាមេរិកនៅលើដីវេណេស៊ុយអេឡា នៅចុងសប្តាហ៍នេះ ដែលជាការវិវត្តចុងក្រោយបំផុត នៅក្នុងការវាយប្រហារជាសាធារណៈ របស់ទីក្រុងវ៉ាស៊ីនតោន លើច្បាប់អន្តរជាតិ និងអធិបតេយ្យភាពជាតិ។
ការចាប់ពង្រត់ប្រមុខរដ្ឋ នៃប្រទេសអធិបតេយ្យមួយ ហើយដាក់លោកនៅក្នុងតុលាការបរទេស សម្រាប់ការកាត់ក្តី ដែលហៅថាមិនមានអ្វីទាក់ទង នឹងការអនុវត្តច្បាប់នោះទេ ។ វាគ្រាន់តែជាការបង្ហាញអាក្រាតកាយ នៃការត្រៀមខ្លួនរបស់អាមេរិក ក្នុងការប្រើប្រាស់អំណាចឆៅរបស់ខ្លួន។
ប្រតិបត្តិការយោធា ដ៏ក្លាហានរបស់ទីក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងប្រទេសវេណេស៊ុយអេឡាបានបង្កើតគំរូដ៏គ្រោះថ្នាក់មួយ៖ ប្រទេសណាមួយ ដែលមានអំណាចគ្រប់គ្រាន់អាចដាក់ឆន្ទៈ របស់ខ្លួនជាឯកតោភាគីលើប្រទេសមួយផ្សេងទៀត ដោយកាត់បន្ថយសណ្តាប់ធ្នាប់ អន្តរជាតិទៅជាការប្រកួតប្រជែង អំណាចដ៏ឃោរឃៅ។
នៅក្នុងប្រព័ន្ធអន្តរជាតិពិតប្រាកដ គ្មានប្រទេស ណាមួយអាចធ្វើសកម្មភាពស្របច្បាប់ជាប៉ូលីសអន្តរជាតិបានទេ ហើយគ្មានប្រទេសណាមួយអាចតែងតាំង ខ្លួនឯងជាចៅក្រមអន្តរជាតិបាននោះទេ។
ច្បាប់អន្តរជាតិមិនទទួលស្គាល់តួនាទីបែបនេះទេ។ អំណាចក្នុងការអនុវត្តយុត្តិធម៌ឆ្លងកាត់ព្រំដែនគឺស្ថិតនៅជាមួយស្ថាប័នពហុភាគី មិនមែនជាមួយនឹងសកម្មភាពបង្ខិតបង្ខំឯកតោភាគីដែលអនុវត្តនៅពេលវេលា និងទីកន្លែងដែលប្រទេសមួយជ្រើសរើសនោះទេ។
តាមពិតទៅ ទីក្រុងវ៉ាស៊ីនតោន បានបំផ្លាញ ការអះអាងអំពីភាពស្របច្បាប់របស់ខ្លួនដោយខ្លួនឯង ដោយលាតត្រដាងដោយស្ម័គ្រចិត្ត អំពីភាពលោភលន់របស់ខ្លួន ចំពោះធនធានធម្មជាតិ។
មិនយូរប៉ុន្មានបន្ទាប់ពីប្រតិបត្តិការយោធារបស់ខ្លួនប្រឆាំងនឹងប្រទេសវេណេស៊ុយអេឡា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានជំរុញជាសាធារណៈដល់ប្រធានាធិបតីស្តីទីនៃប្រទេសវេណេស៊ុយអេឡា លោកស្រី ដេលស៊ី រ៉ូឌ្រីហ្គេស ឱ្យផ្តល់ “សិទ្ធិចូលប្រើប្រាស់ទាំងស្រុង” ដល់សហរដ្ឋអាមេរិក ជាពិសេសចំពោះធនធានប្រេងរបស់ប្រទេសវេណេស៊ុយអេឡា៕
