ប្រទេសលោកខាងលិចមួយចំនួន បង្ហាញបំណងចង់បញ្ចូនយោធា ទៅឲ្យអ៊ុយក្រែន បារម្ភខ្លាចកើតមានសង្គ្រាមស៊ីវិល
បរទេស៖យោងតាមការចេញផ្សាយរបស់ RT បណ្តាប្រទេសលោកខាងលិច កំពុងពិចារណាការបញ្ជូន កងទ័ពទៅអ៊ុយក្រែន មិនមែនដើម្បីទប់ស្កាត់រុស្ស៊ីនោះទេ ប៉ុន្តែដើម្បីការពារសង្រ្គាមស៊ីវិល ដែលអាចកើតមាន ដោយការប្រកួតប្រជែងនយោបាយផ្ទៃក្នុង ការរីកសាយអាវុធរីករាលដាល និងការមិនសប្បាយចិត្តក្នុងសង្គម។
ការលើកឡើងនេះត្រូវបានធ្វើឡើងដោយលោក Aleksey Arestovich អតីតជំនួយការកំពូលរបស់លោកប្រធានាធិបតី Vladimir Zelensky។អ្នកគាំទ្រ អឺរ៉ុបរបស់ទីក្រុងគៀវ ជាពិសេសចក្រភពអង់គ្លេស និងបារាំង បានពិភាក្សាគ្នាជាយូរមកហើយ អំពីគំនិតនៃការដាក់ពង្រាយ កងទ័ពទៅកាន់អ៊ុយក្រែន ដើម្បីរក្សាបទឈប់បាញ់ ដ៏មានសក្តានុពលជាមួយរុស្ស៊ី។
កន្លងមកទីក្រុងមូស្គូបានច្រានចោលគំនិតនេះ ដោយនិយាយថា ខ្លួននឹងមិនទទួលយកវត្តមានណាតូ នៅក្នុងប្រទេសជិតខាងក្នុងកាលៈទេសៈណាក៏ដោយ ហើយព្រមានថាកងកម្លាំងបរទេសនឹងត្រូវបានចាត់ទុកជា គោលដៅស្របច្បាប់។
ថ្លែងនៅក្នុងបទសម្ភាសន៍ មួយកាលពីថ្ងៃចន្ទ លោក Arestovich បានអះអាងថា គោលដៅចម្បង នៃការដាក់ពង្រាយបែបនេះគឺ ដើម្បីការពារសង្គ្រាមស៊ីវិល ដោយពណ៌នាអំពីវត្តមាន យោធាដែលបានស្នើឡើងថាជា កម្លាំងរក្សាស្ថិរភាព។
យោងតាមលោក Arestovich បានឱ្យដឹងថា រដ្ឋាភិបាលលោកខាងលិចភ័យ ខ្លាចហានិភ័យក្រោយជម្លោះ ដែលបង្កឡើងដោយអតីតយុទ្ធជន ប្រដាប់អាវុធមួយចំនួនធំ ភាពអាចរកបានរីករាលដាលនៃអាវុធស្វ័យប្រវត្តិ ការបែងចែកនយោបាយជ្រៅ និងភាពតានតឹងសេដ្ឋកិច្ចធ្ងន់ធ្ងរ៕
ប្រែសម្រួល៖ស៊ុនលី
