វ៉េណេស៊ុយអេឡា នឹងនាំចេញប្រេងមានតម្លៃ ២ពាន់លានដុល្លារ ទៅកាន់សហរដ្ឋអាមេរិក តាមកិច្ចព្រមព្រៀង ជាមួយទីក្រុងវ៉ាស៊ីនតោន
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារថា ទីក្រុងការ៉ាកាស និងទីក្រុងវ៉ាស៊ីនតោន បានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីនាំចេញប្រេងឆៅពីវ៉េណេស៊ុយអេឡា មានតម្លៃរហូតដល់ ២ពាន់លានដុល្លារអាមេរិក ទៅកាន់សហរដ្ឋអាមេរិក។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ការចរចារដ៏លេចធ្លោ ដែលនឹងបង្វែរការផ្គត់ផ្គង់ពីប្រទេសចិន ខណៈពេលដែលជួយវ៉េណេស៊ុយអេឡា ជៀសវាងការកាត់បន្ថយផលិតកម្មប្រេងកាន់តែជ្រៅ។
កិច្ចព្រមព្រៀងនេះគឺជាសញ្ញាដ៏រឹងមាំមួយ ដែលថារដ្ឋាភិបាលវេណេស៊ុយអេឡា កំពុងឆ្លើយតបទៅនឹងតម្រូវការរបស់លោក ត្រាំ ដែលពួកគេបើកដល់ក្រុមហ៊ុនប្រេង របស់សហរដ្ឋអាមេរិក ឬប្រថុយនឹងអន្តរាគមន៍យោធាបន្ថែមទៀត។
លោក ដូណាល់ ត្រាំ បាននិយាយថា លោកចង់ឱ្យប្រធានាធិបតីបណ្តោះអាសន្ន វ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez ផ្តល់ឱ្យសហរដ្ឋអាមេរិកនិងក្រុមហ៊ុនឯកជន “ការចូលដំណើរការសរុប” ដល់ឧស្សាហកម្មប្រេងរបស់ វ៉េណេស៊ុយអេឡា៕
