លោក ដូណាល់ ត្រាំថា វេណេស៊ុយអេឡា នឹងបញ្ជូនប្រេងពី ៣០ ទៅ ៥០លានបារ៉ែល ទៅឱ្យសហរដ្ឋអាមេរិក
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃអង្គារថា អាជ្ញាធរវេណេស៊ុយអេឡា «នឹងបញ្ជូនប្រេងពី ៣០ ទៅ ៥០ លានបារ៉ែលទៅសហរដ្ឋអាមេរិក»។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ប្រេងនឹងត្រូវបានលក់ ក្នុងតម្លៃទីផ្សារ ហើយប្រាក់ចំណូល នឹងត្រូវបានគ្រប់គ្រងដោយលោក ដូណាល់ ត្រាំ ផ្ទាល់ ក្នុងនាមជាប្រធានាធិបតីអាមេរិក ។
លោក ត្រាំ បាននិយាយនៅក្នុងការបង្ហោះនៅលើ Truth Social ដោយអះអាងថា ការរៀបចំនេះមានគោលបំណងដើម្បីធានាថា ប្រាក់ “ត្រូវបានប្រើប្រាស់ ដើម្បីផ្តល់ផលប្រយោជន៍ ដល់ប្រជាជន វេណេស៊ុយអេឡា និងសហរដ្ឋអាមេរិក”៕
ប្រែសម្រួលៈ ណៃ តុលា
