ព័ត៌មានអន្តរជាតិ

សហភាពអ៊ឺរ៉ុប កំពុងពិចារណា ក្នុងការឆ្លើយតប ទៅនឹងការគម្រាមកំហែង កាន់កាន់ទឹកដី​ Greenland ពីសំណាក់លោក Trump

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានគោលនយោបាយ ការបរទេស លោកស្រី Kaja Kallas បាននិយាយថា EU បានពិភាក្សា អំពីការឆ្លើយតបដ៏មានសក្តានុពលរបស់អឺរ៉ុប ប្រសិនបើសហរដ្ឋអាមេរិក ធ្វើតាមការគំរាមកំហែងរបស់ខ្លួន ក្នុងការទិញយកនិងប្រើកម្លាំងយោធា ដើម្បីគ្រប់គ្រងដែនដី Greenland ។

ប្រធានាធិបតីអាមេរិក លោក Donald Trumpបានរំលឹកឡើងវិញ នូវចំណាប់អារម្មណ៍ ដ៏យូរអង្វែងរបស់លោក ក្នុងការដណ្តើមយកទឹកដី ដាណឺម៉ាក ដែលមានលក្ខណៈស្វយ័តនេះភ្លាមៗ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានវាយប្រហារលើ ប្រទេសវេណេស៊ុយអេឡា កាលពីចុងសប្តាហ៍មុន ។ ទីក្រុង Copenhagen បាននិយាយថា សំដីរបស់លោកTrump ត្រូវតែត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងនៅពេល ដែលគាត់និយាយថាគាត់ចង់បាន Greenland ។

អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានបញ្ជាក់កាលពីថ្ងៃពុធថា លោក Trump និងរដ្ឋបាលរបស់លោក បានពិភាក្សាគ្នាអំពីការដេញថ្លៃដ៏មានសក្តានុពលមួយ ដើម្បីទិញកោះអាកទិកមួយនេះ។

ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Kallas បាននិយាយថា ៖សារដែលយើងបានឮទាក់ទងនឹងGreenlandគឺពិតជាគួរឱ្យព្រួយបារម្ភខ្លាំងណាស់។ លោក​ស្រី​បាន​បន្ថែម​ថា ថ្នាក់​ដឹក​នាំ​អឺរ៉ុប​ បាន​ពិភាក្សា​គ្នា​ថា ប្រសិន​បើ​នេះ​ជា​ការ​គំរាម​កំហែង​ ពិត​ប្រាកដ ហើយ​ប្រសិន​បើ​មាន តើ​អ្វី​នឹង​ជា​ការ​ឆ្លើយ​តប​របស់​យើង ៕

ប្រែសម្រួល៖ស៊ុនលី

To Top