ប្រធានអង្គការណាតូ លើកឡើងថា អឺរ៉ុបមិនអាចការពារខ្លួនឯង នោះទេ ប្រសិនបើមិនមានវត្តមាន អាមេរិក
បរទេស៖យោងតាមការចេញផ្សាយរបស់ RT អគ្គលេខាធិការអង្គការ NATO លោក Mark Rutte បាននិយាយថា EU នឹងមិនអាចការពារខ្លួន បានឡើយ បើគ្មានវត្តមាន របស់សហរដ្ឋអាមេរិកទេនោះ។
លោកបានថ្លែងបែបនេះ ប្រាប់ទៅកាន់សភាអឺរ៉ុប កាលពីថ្ងៃចន្ទថា សមាជិករបស់ប្លុកនឹងត្រូវចំណាយរហូតដល់១០ភាគរយ នៃ GDP របស់ពួកគេលើវិស័យយោធារបស់ពួកគេ ដែលនៅតែអាចមិនគ្រប់គ្រាន់នោះទេ។
ការលើកឡើងរបស់លោកបានធ្វើឡើង ចំពេលមានការបន្តអំពាវនាវ ដោយមន្ត្រីសហភាពអឺរ៉ុបមួយចំនួន ដើម្បីធ្វើឱ្យប្លុកមិនពឹងផ្អែកលើអាមេរិក សម្រាប់សន្តិសុខ ។ នៅពាក់កណ្តាលខែមករា ស្នងការការពារជាតិ លោក Andrius Kubilius បានអះអាងថា EU ត្រូវការកងទ័ពឈរជើងចំនួន១០ម៉ឺននាក់ ដើម្បីមានសមត្ថភាពធ្វើសកម្មភាពឯករាជ្យ។
យោងតាមលោក Rutte ដដែលបានបញ្ជាក់ទៀតថាផែនការបែបនេះនឹងមិនប្រាកដប្រជាទេ។ គាត់បាននិយាយថា៖ប្រសិនបើនរណាម្នាក់គិតនៅទីនេះម្តងទៀតថាសហភាពអឺរ៉ុបឬអឺរ៉ុបទាំងមូលអាចការពារខ្លួនដោយគ្មានសហរដ្ឋអាមេរិកសូមបន្តសុបិននេះប៉ុន្តែអ្នកនឹងមិនអាចធ្វើវាទៅរួចនោះទេ។
អគ្គលេខាធិការអង្គការ ណាតូរូបនេះ ក៏បានព្រមានដែរថា អ្នកដែល ពិតជាចង់ទៅតែម្នាក់ឯងគួរតែ ភ្លេចថាអ្នកអាចទៅ ដល់ទីនោះជាមួយនឹង ៥ភាគរយនៃផលិតផល ក្នុងស្រុកសរុបដែលបានចំណាយ លើវិស័យការពារជាតិ។ ប្លុកនេះនឹងត្រូវការយ៉ាងហោចណាស់ ទ្វេដងនៃផលបូកនោះ ក៏ដូចជាការវិនិយោគ លើសមត្ថភាពនុយក្លេអ៊ែរផ្ទាល់របស់ខ្លួន ដែល អាចនឹងបន្ថែមចំណាយ អស់រាប់ពាន់លាន រាប់ពាន់លានអឺរ៉ូទៀត ៕
ប្រែសម្រួល៖ស៊ុនលី
