ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីចិន ស៊ី ជិនពីង អបអរសាទរវៀតណាម ចំពោះជោគជ័យ នៃសមាជលើកទី១៤

បរទេស៖ អគ្គលេខាធិការបក្ស របស់ប្រទេសវៀតណាម លោក តូ ឡាំ បានជួបសន្ទនាតាមទូរស័ព្ទ ជាមួយលោកអគ្គលេខាធិការ និងជាប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដោយបញ្ជាក់ថា វៀតណាមតែង តែយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់បំផុតដល់ការ អភិវឌ្ឍទំនាក់ទំនងជាមួយចិន។

យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា យោងតាមក្រសួងការបរទេស វៀតណាម អគ្គលេខាធិការបក្ស តូ ឡាំ បានជួបសន្ទនាតាមទូរស័ព្ទ ជាមួយលោកអគ្គលេខាធិការ និងជាប្រធានាធិបតីចិន ស៊ី ជីនពីង នៅថ្ងៃទី ២៦ ខែមករា ភ្លាមៗបន្ទាប់ពីការបញ្ចប់ដ៏ជោគជ័យ នៃសមាជជាតិលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម។

លោកប្រធានាធិបតីចិន ស៊ី ជិនពីង បានអបអរសាទរសមាជចំពោះភាពជោគជ័យរបស់វៀតណាម ដោយបង្ហាញទំនុកចិត្តថា ក្រោមការដឹកនាំដ៏រឹងមាំរបស់គណៈកម្មាធិការកណ្តាលនៃបក្សកុម្មុយនិស្តវៀតណាម ដែលដឹកនាំដោយលោកអគ្គលេខាធិការ តូ ឡាំ វៀតណាមនឹងបំពេញសេចក្តីសម្រេចនៃសមាជលើកទី ១៤ និងសម្រេចបាននូវ «គោលដៅសតវត្សរ៍» ពីរដោយជោគជ័យ ក្នុងឱកាសនៃការបង្កើតបក្ស និងការបង្កើតប្រទេសជាតិ។

លោកអគ្គលេខាធិការបានសង្កត់ធ្ងន់ថា សមាជជាតិលើកទី ១៤ បានបំពេញកាតព្វកិច្ចប្រវត្តិសាស្ត្រដ៏ធំធេងរបស់ខ្លួន ដោយសង្ខេបយ៉ាងស៊ីជម្រៅ អំពីបទពិសោធន៍ជាក់ស្តែង នៃបដិវត្តន៍វៀតណាម បន្ទាប់ពី ៤០ ឆ្នាំនៃការផ្លាស់ប្តូរ ។
ប្រែសម្រួលៈ ណៃ តុលា

To Top