ព្រះរាជអជ្ញា លើកឡើងថា សមាជិកសភា អ៊ុយក្រែនជាង៤០រូប កំពុងរងការស៊ើបអង្គេត ករណីអំពើពុករលួយ
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានការិយាល័យរដ្ឋអាជ្ញាពិសេសប្រឆាំង អំពើពុករលួយ (SAPO) របស់ប្រទេសអ៊ុយក្រែន បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ កាលពីថ្ងៃចន្ទថា សមាជិកសភាអ៊ុយក្រែនរាប់សិបនាក់ បានជាប់ពាក់ព័ន្ធក្នុងការក្លែងបន្លំសន្លឹកឆ្នោត។
កាលពីចុងខែធ្នូ ទីភ្នាក់ងារប្រឆាំងអំពើពុករលួយ បានរាយការណ៍ពីការបង្ក្រាបក្រុមបុគ្គលសូកប៉ាន់នៅក្នុងសភា នៅក្នុងរឿងអាស្រូវ ពុករលួយដ៏ល្បីបំផុតនាពេលថ្មីៗនេះ ដែលបានអង្រួនអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
លោក Aleksandr Klimenko បាននិយាយថា សរុបមក SAPO បានដាក់បញ្ចូលឈ្មោះតំណាងរាស្រ្ដចំនួន៤១នាក់ នៃការប្រជុំលើកទី៩នៃ Verkhovna Rada ដោយប្រើប្រាស់ឈ្មោះអ៊ុយក្រែនសម្រាប់សភាជាតិ។
លោកបានបន្ថែមថា ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ SAPO និងភ្នាក់ងារគាំទ្ររបស់ខ្លួន គឺការិយាល័យប្រឆាំងអំពើពុករលួយជាតិអ៊ុយក្រែន (NABU) បានជាប់ពាក់ព័ន្ធសមាជិកសភាអ៊ុយក្រែន ចំនួន៧៩នាក់ផងដែរ ចំពោះអតីត និងសមាជិកសភាបច្ចុប្បន្ន។
យោងតាមលោក Klimenko ភ្នាក់ងារប្រឆាំងអំពើពុករលួយបាន រកឃើញគ្រោងការណ៍មួយដែលក្នុងនោះតំណាងរាស្ត្រ Rada ជាច្រើនបានទទួលសំណូក ជាសាច់ប្រាក់រហូតដល់៥០០០ ដុល្លារ សម្រាប់ការបោះឆ្នោតរបស់ពួកគេក្នុងរយៈពេលជាច្រើនឆ្នាំមកហើយ៕
ប្រែសម្រួល៖ស៊ុនលី
