កម្មវិធី«រាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ឆ្នាំ២០២៦» របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បញ្ចប់ការហាត់សមលើកទី២
ថ្ងៃទី ២៥ខែមករា កម្មវិធី «រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនឆ្នាំ២០២៦» របស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានបញ្ចប់ការហាត់សមលើកទី២ ដោយរលូន ។ កម្មវិធីសម្តែងទាំងអស់បានប្រព្រឹតិ្តទៅយ៉ាងរលូន និងមានរបៀបរៀបរយ ដែលបានបង្ហាញ ឱ្យឃើញនូវបរិយាកាសដ៏សប្បាយរីករាយ សិរីមង្គលនិងភាពកក់ក្តៅក្នុងគ្រាជួបជុំគ្រួសារ ។
ក្រុមអ្នកដឹកនាំការសម្តែង នៃរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មី របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នឹងធ្វើការសម្រិតសម្រាំង កម្មវិធីសម្តែង ការដាក់បញ្ចូលបច្ចេកវិទ្យា និងការរចនាឆាក សម្តែងជាដើម ខិតខំប្រឹងប្រែងដើម្បីនាំមកនូវ “រាត្រីសមោសរអបអរសាទរបុណ្យ ចូលឆ្នាំថ្មីរបស់ប្រជាជន” ដែលមានភាពស្និទ្ធស្នាលនឹងជីវភាពរស់នៅរបស់ប្រជាជន ។ រំពឹងទុកថា នៅយប់ដាច់ឆ្នាំតាមចន្ទគតិចិន ប្រជាជនលើពិភពលោក នឹងរួមជាមួយប្រជាជនចិនអបអរទទួលបុណ្យចូលឆ្នាំថ្មីចិន ឆ្នាំមមីដែលមានភាពសម្បូរបែប រស់រវើកនិងសប្បាយរីករាយ ៕

