ព័ត៌មានអន្តរជាតិ

សិក្ខាសាលាពិសេស សម្រាប់កម្មាភិបាល ​ជាថ្នាក់ដឹកនាំ​សំខាន់ សម្រាប់ថ្នាក់ខេត្ត-ក្រសួងរៀនសូត្រ​ និង​អនុវត្ត​ជាក់ស្តែងនូវ​ស្មារតីនៃសន្និសីទពេញអង្គលើកទី ៤ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិនអាណត្តិទី ​២០ ​បាន​បិទបញ្ចប់

នាថ្ងៃទី​  ​២៣ ខែមករា ​សិក្ខាសាលាពិសេសសម្រាប់កម្មាភិបាល​ជាថ្នាក់ដឹកនាំ​សំខាន់ថ្នាក់ខេត្ត-ក្រសួងរៀនសូត្រ​ និង​អនុវត្ត​ជាក់ស្តែងនូវ​ស្មារតីនៃសន្និសីទពេញអង្គលើកទី ៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ​២០ ​ ​បាន​បិទបញ្ចប់នៅសាលាបក្ស​នៃមជ្ឈិមចិន។​ លោក​ Cai Qi​ សមាជិកអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ ​នៃគណៈកម្មាធិការមជ្ឈិមបក្ស​កុម្មុយនីស្តចិន​​ និងជា​លេខាធិការ​នៃលេខាធិការដ្ឋានមជ្ឈិមចិនបាន​អញ្ជើញជាធ្វើជាអធិបតីក្នុងពិធីបិទបញ្ចប់ និងបានថ្លែងសុន្ទរកថា​។

លោកបាន​លើកឡើងាថា​ ​សុន្ទរកថាគន្លឹះរបស់លោក​ Xi Jinping អគ្គលេខាធិការបក្សក្នុងពិធីបើក បាន​​ធ្វើការអធិប្បាយយ៉ាងស៊ីជម្រៅអំពីការរៀនសូត្រ​ និងក្តាប់ជាប់ដោយស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ នូវការរៀបចំចាត់ចែង ជាយុទ្ធសាស្ត្រ  នៃសន្និសីទពេញអង្គលើកទី ៤ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន អាណត្តិទី ​២០​ និងបានលើកឡើងតម្រូវការ​ជាក់ច្បាស់ ។ រឿងនេះ​ ​វាប្របកប្រកបដោយអត្ថន័យណែនាំ​ដ៏សំខាន់ចំពោះ​ការជំរុញការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គម​ប្រកបដោយចីរភាព និងភាពរឹងមាំ​ ក្នុងអំឡុងពេលអនុវត្តផែនការជាតិ ​៥ ឆ្នាំទី ១៥ ។ ​យើងត្រូវរៀនសូតយ៉ាងផ្ចិតផ្ចង់ និងអនុវត្តជាក់ស្តែង​ បង្កើនទំនុកចិត្ត​ក្នុងការចាំបាច់ទទួលបានជ័យជន្នះ ​​រ៉ាប់រងមុខងារ​​ និងធ្វើកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម​ ដើម្បីប្រែក្លាយផែនការ ​គោលដ៏មហិមាទៅជាការពិត៕

To Top