បទវិភាគ៖ ប្រទេសចិន បាននិងកំពុងក្លាយជាដៃគូកិច្ចសន្ទនា និងសហប្រតិបតិ្តការ របស់ប្រទេសនានា កាន់តែច្រើនឡើងៗ
ប៉ុន្មានថ្ងៃកន្លងទៅនេះ កិច្ចសន្ទនារវាងពិភពលោកនិងប្រទេសចិន មានភាពមមាញឹក ។ ១០ថ្ងៃមុន លោក Mark Carney នាយករដ្ឋមន្ត្រី នៃប្រទេសកាណាដា បានបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិន ហើយបានចុះហត្ថលេខាលើឯកសារសហប្រតិបតិ្តការជាច្រើន ។ បន្ទាប់មក ក្នុងសន្និសីទប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោកនៅក្រុងដាវ៉ូស ប្រទេសស្វ៊ីស អ្នកផងទាំងពួងបាននាំគ្នាពិភាក្សាអំពី “ឱកាសចិន” ហើយសម្គាល់ឃើញថា ការធ្វើកិច្ចសន្ទនា ជាមួយចិនមានសារសំខាន់ជាងពេលណាៗទាំងអស់ ។ ដោយឡែក ចាប់ពីថ្ងៃទី២៥ ខែមករាមក លោក Petteri Orpo នាយករដ្ឋមន្រ្តី នៃប្រទេសហ្វាំងឡង់ បានដឹកនាំមន្ត្រីជាន់ខ្ពស់ នៃសហគ្រាសជាច្រើន បំពេញទស្សនកិច្ចនៅប្រទេសចិន ដែលបានបង្ហាញពី គោលបំណង យ៉ាងខ្លាំងក្លា ដែលចង់ធ្វើឱ្យទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងទ្វេភាគី មានភាពកាន់តែស៊ីជម្រៅ ។

ហេតុអ្វីបានជាពិភពលោក បានផ្តោតសំខាន់ទៅលើប្រទេសចិន ?
“ប្រទេសចិនបានប្រើប្រាស់សកម្មភាពជាក់ស្តែងដើម្បីបញ្ជាក់ថា ប្រទេសមួយអាចសម្រេចបាន នូវការអភិវឌ្ឍក្នុងសភាពការណ៍ មិនធ្វើការប្រកួតប្រជែងផលបូកសូន្យ ព្រមនិងរួមចំណែកពុទ្ធិនិងផែនការ ក្នុងការអភិវឌ្ឍសកល ។” នៅថ្ងៃទី២៣ ខែមករា លោក John Milligan-Whyte នាយកប្រតិបតិ្តនៃមូលនិធិសហប្រតិបតិ្តការរវាងអាមេរិកនិងចិនបានថ្លែងមតិដូចបានលើកឡើងខាងលើ ។ អនុលោមតាមបញ្ជីឈ្មោះរោងច្រក”Lighthouse Factory”ថ្មីបំផុតដែលវេទិកាសេដ្ឋកិច្ចពិភពលោកប្រកាសបានឱ្យដឹងថា រោងច្រកក្រុងហ៊ូហាន នៃក្រុមហ៊ុន Schneider Electric SA ត្រូវគេដាក់បញ្ចូលក្នុងបញ្ជីឈ្មោះ ។ លោក Zhang Kaipeng អគ្គនាយករង នៃ Schneider Electric SA និងជាអ្នកទទួលខុសត្រូវ នៅតំបន់ចិននៃខ្សែសង្វាក់ផ្គត់ផ្គង់សកលបានថ្លែងថា នេះបានបង្ហាញឱ្យឃើញនូវឥទ្ធិពលនៅលើសកលលោករបស់ចិនក្នុងវិស័យផលិតកម្មដ៏ទំនើប និងការគ្រប់គ្រងធនធានមនុស្ស ។
ការបង្ហាញអាកប្បកិរិយារបស់ពួកគេ បានផ្តល់ចម្លើយថា ហេតុអ្វីបានជានៅលើពិភពលោក មានប្រទេសកាន់តែច្រើនឡើងៗ មានក្តីរំពឹងទុកក្នុងការធ្វើកិច្ចសន្ទនាជាមួយប្រទេសចិន ។ សូមយកវេទិកា នៅក្រុងដាវ៉ូសដែលទើបបានបញ្ចប់លើកជាឧទាហរណ៍ សន្និសីទប្រចាំឆ្នាំនេះធ្វើឡើងក្រោមប្រធានបទ “ស្មារតីនៃកិច្ចសន្ទនា” ប្រការនេះបានឆ្លើយតបនឹងបំណងប្រថ្នា របស់សហគមន៍អន្តរជាតិដែលចង់ស្វែង រកកិច្ចសន្ទនានិងដំណោះស្រាយការខ្វែងគំនិតគ្នា ។ ក្នុងនាមជាអង្គភាព សេដ្ឋកិច្ចធំទីពីរនៅលើពិភពលោក ប្រទេសចិនបាននិងកំពុងក្លាយជាដៃគូ ធ្វើកិច្ចសន្ទនានិងសហប្រតិបតិ្តការរបស់ប្រទេសនានាកាន់តែច្រើនឡើងៗ ។
ក្នុងសន្និសីទ ប្រទេសចិនបានលើកឡើង គំនិតផ្តួចផ្តើមចំនួនបួនចំណុច ពោលគឺផ្តល់ការគាំទ្រយ៉ាងមុតមាំដល់ពាណិជ្ជកម្មសេរី គាំពារយ៉ាងមុតមាំនូវពហុភាគីនិយម ប្រកាន់ខ្ជាប់ការអនុវត្ត កិច្ចសហប្រតិបតិ្តការ ឈ្នះ-ឈ្នះ ប្រកាន់ខ្ជាប់នូវការគោរពគ្នាទៅវិញទៅមក និងធ្វើកិច្ចពិគ្រោះពិភាក្សាដោយស្មើភាព ដែលជាឧត្តមភាពសម្រាប់បំពេញបន្ថែម លើភាពប្រាកដប្រជាក្នុងពិភពលោលដែលមានភាពច្របូកច្របល់ ហើយក៏បានធ្វើឱ្យសហគមន៍អន្តរជាតិយល់ឃើញបន្ថែមទៀតថា ប្រទេសចិនជាដៃគូអាចពឹងផ្អែកបាន មានភាពនឹងនរនិងភាពបើកទូលាយ ។
ឆ្នាំ២០២៦ ជាឆ្នាំចាប់ផ្តើមអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី ១៥ ចិននឹងផ្តល់ “បញ្ជីឈ្មោះកាលានុវត្តភាព ”មួយច្បាប់ទៅកាន់ពិភពលោក ។ សូមយកការពង្រីកធំតម្រូវការក្នុងស្រុក ជាឧទាហរណ៍ ប្រទេសចិន បានចាត់ទុកការប្រកាន់ ខ្ជាប់ការកសាងទីផ្សារក្នុងស្រុកដ៏ខ្លាំងក្លា ក្រោមការណែនាំដោយតម្រូវការ ក្នុងស្រុក ជាភារកិច្ចអទិភាពចម្បាងក្នុងការងារសេដ្ឋកិច្ចឆ្នាំនេះ ។ យោងតាមមនុស្សចំណូលមធ្យមមាន ចំនួនកាន់តែច្រើនឡើងៗ និងពង្រីកការនាំចូលកម្រិត កាន់តែខ្ពស់ ទីផ្សារចិននឹងបញ្ចេញ “កម្លាំងប្រើប្រាស់”កាន់តែខ្លាំងឡើងៗ ។
ការអនុវត្តជាក់ស្តែងបានបញ្ជាក់ថា ក្នុងគ្រាកាន់តែលំបាក កាន់តែត្រូវប្រកាន់ខ្ជាប់នូវការធ្វើកិច្ចសន្ទនា និងសហប្រតិបតិ្តការជាមួយគ្នា ។ ពេលថ្មីៗ កន្លងទៅនេះ គ្រឹះស្ថាន ដែលមានដូចជាអង្គការមូលនិធិរូបិយវត្ថុ អន្តរជាតិ ជាដើមបានដំឡើងកាព្យាករណ៍ ចំពោះកំណើន សេដ្ឋកិច្ចរបស់ចិននៅឆ្នាំ២០២៦ ។ អាចរំពឹងទុកថា នៅឆ្នាំថ្មី ប្រទេសចិននឹងនាំមកនូវកម្លាំងចលករ ក្នុងការអភិវឌ្ឍកាន់តែច្រើនដល់សេដ្ឋកិច្ចសកល ហើយនឹងបន្តទៀតធ្វើជាដៃគូអាចពឹងផ្អែកបាន មានភាពនឹងនរនិងភាពបើកទូលាយ៕
